ព័ត៌មានអន្តរជាតិ

សន្និសីទសារព័ត៌មាន ៖ អគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិន នឹងចាក់ផ្សាយភាពយន្តឯកសារ ភាពយន្តនិង កម្មវិធីសិល្បៈមួយចំនួន ដើម្បីអបអរសាទរខួបទី៨០ នៃថ្ងៃជ័យជម្នះ នៃសង្គ្រាមប្រជាជនចិន ប្រឆាំងនឹងការឈ្លាន ពានរបស់ជប៉ុន

ព្រឹកថ្ងៃទី ៣ ខែកក្កដា ការិយាល័យព័ត៌មាន នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានបើកធ្វើសន្និសីទ សារព័ត៌មាន ដើម្បីធ្វើបទបង្ហាញអំពីការរៀបចំ ព្រឹតិ្តការណ៍តាំងពិព័រណ៍ ការចាក់ផ្សាយកម្មវិធីសិល្បៈល្អៗ និងព្រឹតិ្តការណ៍សម្តែង សិល្បៈទាក់ទងនឹងប្រធានបទ ស្តីពីខួបទី៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងការឈ្លានពានរបស់ជប៉ុន និងថ្ងៃជ័យជម្នះ នៃសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ។

លោក Wang Xiaozhen អគ្គនាយករង នៃអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា អនុលោមតាមការរៀបចំចាត់ ចែងជាឯកភាព របស់មជ្ឈិមបក្ស អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានបង្កើតក្រុមការងារឆ្នើម ដើម្បីត្រៀមរៀបចំយ៉ាងម៉ត់ចត់និង មានស្តង់ដារខ្ពស់នូវការងារផ្សព្វផ្សាយព័ត៌មាន អំពីសកម្មភាពរំលឹកខួប ដែលរៀបចំដោយមជ្ឈិមបក្ស ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានប្រកាន់ខ្ជាប់ការតម្កល់ ទុកប្រជាជនជាស្នូលជាទិស ដៅសម្រាប់ផលិតវណ្ណកម្មសិល្បៈ គ្រោងផែនការផលិតភាព យន្តឯកសារ យន្តនិងកម្មវិធីសិល្បៈមួយចំនួន ដោយផ្តោតសំខាន់ទៅលើប្រធាន បទស្តីពីខួបទី៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិន ប្រឆាំងការឈ្លានពានរបស់ជប៉ុន ហើយនឹងប្រើប្រាស់វេទិកាទាំងអស់និងពហុភាសា ដើម្បីផ្សព្វផ្សាយពីអត្ថន័យដ៏មហិមា នៃថ្ងៃជ័យជម្នះ ក្នុងន័យបង្ហាញគ្រប់ជ្រុងជ្រោយនូវ ការរួមចំណែកដ៏សំខាន់ របស់ប្រជាជន ចិនក្នុងសង្គ្រាមពិភពលោក ប្រឆាំងនឹងហ្វាស៊ីស ក៏ដូចជាបង្កបរិយាកាសសាធារណមតិ ដ៏វិជ្ជមានសម្រាប់រំលឹកពីខួបទី៨០ នៃថ្ងៃជ័យជម្នះផងដែរ ៕

To Top