អ្នកសារព័ត៌មានបានទទួលដំណឹង ពីសន្និសីទសារព័ត៌មាន នៃការិយាល័យព័ត៌មាន នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនឱ្យដឹងថា ក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ក្រសួងវប្បធម៌និងទេសចរណ៍ចិន អគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិន ផ្នែកការងារនយោបាយ នៃគណៈកម្មាធិការយោធាមជ្ឈិមចិននិងរដ្ឋ បាលក្រុងប៉េកាំងនឹងរៀបចំ ធ្វើរាត្រីសមោស ររំលឹកខួបទី៨០ នៃថ្ងៃជ័យជម្នះ នៃសង្គ្រាមប្រជាជនចិន ប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស នៅយប់ថ្ងៃទី៣ខែកញ្ញានៅក្រុងប៉េកាំង ។
ក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងក្រសួងវប្បធម៌ និងទេសចរណ៍ចិន នឹងរៀបចំឱ្យ មានការ សម្តែងសិល្បៈល្អៗ សម្រាប់រំលឹកខួបទី៨០ នៃថ្ងៃជ័យជម្នះ នៃសង្គ្រាមប្រជាជនចិន ប្រឆាំងនឹងការឈ្លាន ពានរបស់ជប៉ុននិងសង្គ្រាមពិភពលោក ប្រឆាំងនឹងហ្វាស៊ីសពីខែសីហាដល់ខែតុលាខាងមុខនេះ ។
ក្រសួងវប្បធម៌និងទេសចរណ៍ចិន និងសមាគមអក្សរសាស្ត្រនិងសិល្បៈចិន នឹងរៀបចំធ្វើការ តាំងពិព័រណ៍ស្នាដៃ វិចិត្រសិល្បៈសម្រាប់រំលឹកខួបទី៨០នៃថ្ងៃជ័យជម្នះ នៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិង សង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីសពីខែសីហាដល់ខែកញ្ញា នៅវិចិត្រសាលចិន ៕
