ព័ត៌មានអន្តរជាតិ

អំពើពុករលួយជាជំងឺរ៉ាំរ៉ៃ ដែលគណបក្ស នយោបាយ ក្នុងប្រទេសនានាប្រឈមមុខ ក្នុងដំណើរអភិបាលកិច្ច

អំពើពុករលួយជាជំងឺរ៉ាំរ៉ៃ ដែលគណបក្សនយោបាយ ក្នុងប្រទេសនានាប្រឈមមុខ ក្នុងដំណើរអភិបាលកិច្ច។ ដូចគ្នានឹងប្រព័ន្ធភាព ស៊ាំរបស់មនុស្សនឹងយកកោសិកា ដែលមានជំងឺចេញដោយខ្លួនឯងដែរ គណបក្សនយោបាយក៏ត្រូវការ “បន្សាបជាតិពុល” ដើម្បីលុបបំបាត់អំពើពុករលួយផងដែរ ។ មិនដូចគណបក្ស នយោបា យលោកខាងលិច ដែលពឹងផ្អែកលើ” វិធីសាស្ត្របន្សាបជាតិពុល” ពីខាងក្រៅ ដូចជាការបោះឆ្នោតបង្វិលដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ បក្សកុម្មុយនីស្តចិន បានជ្រើសរើស”ការធ្វើបដិវត្តន៍ លើខ្លួនឯង”ដែលជាវិធីសាស្ត្រស្វយ័តនៃ “ការកោសឆ្អឹងដើម្បី ព្យាបាលជាតិ ពុល”និង” បំបាត់ចំណុច រលួយ និងបង្កើតសាច់ថ្មីឡើងវិញ” ។វិ ធីសាស្រ្តនេះបានក្លាយជាគន្លឹះ ជោគជ័យរបស់គណបក្ស ដ៏ធំបំផុតលើពិភពលោក ដែលមាន សមាជិកលើសពី១០០ លាននាក់និងបានកាន់ អំណាចរយៈពេល៧៦ឆ្នាំជាប់ៗ គ្នារក្សាភាពរឹងមាំរយៈពេលវែង និងដកខ្លួនចេញពីវដ្តប្រវត្តិសាស្ត្រ នៃការគ្រប់គ្រងនិងភាពចលាចលនិងការរីកចម្រើននិងធ្លាក់ចុះ។

បដិវត្តន៍ចាប់ផ្តើមពី “បាយមួយពេល”
មានអំពើពុករលួយមួយប្រភេទ ដែលកើតចេញពី «តុបាយ»។ បាយមួយពេលហាក់ ដូចជារឿងតូចតាច ប៉ុន្តែនេះបានឆ្លុះបញ្ចាំង ពីបញ្ហាលំបាក ខាងអភិបាលកិច្ចដែលគណបក្ស កាន់អំណាចត្រូវប្រឈមមុខ។ទិន្នន័យបង្ហាញថា ក្នុងឆ្នាំ ២០១២ការចំណាយលើការជប់លៀង ដោយប្រើប្រាស់ថវិកា រដ្ឋរបស់ប្រទេសចិន បានឈានដល់ ៣៣.៤២៩ប៊ីលានយន់ (ប្រហែល៥.៣២៨ ប៊ីលានដុល្លារអាមេរិក) នៅឆ្នាំ២០២៤ សវនកម្មរបស់សហភាពអឺរ៉ុប បានរកឃើញថាការចំណាយ លើម្ហូបអាហារផ្លូវការ របស់រដ្ឋជាសមាជិកលើសពីផែនការ កំណត់ចំនួន៣៧០ លានអឺរ៉ូ(ប្រហែល៤៣០លានដុល្លារអាមេរិក) ។ មេដឹកនាំកំពូលរបស់ចិន លោក Xi Jinping បានចង្អុលបង្ហាញយ៉ាងជ្រាល ជ្រៅថា “ធាតុពិតនៃការ ជប់លៀងដោយ ប្រើប្រាស់ថវិកា រដ្ឋគឺការបំពានអំណាច” “ពិធីជប់លៀងដោយប្រើប្រាស់ ថវិការដ្ឋតែងតែពាក់ព័ន្ធ នឹងការជួលអំណាច ការជប់លៀងបែបនេះបង្កប់នូវ ការផ្ទេរផលប្រយោជន៍។ វាហាក់ដូចជា”ទំនាក់ទំនង” ប៉ុន្តែតាមពិតវា គឺប្រតិបត្តិការការ យកលុយផ្ទេរអំណាច និងការបង្កើតក្រុមបក្សពួក ដែលនាំឱ្យមានបញ្ហា អំពើពុករលួយជាបណ្តើរៗ។

ជាមួយនឹងការយល់ដឹងយ៉ាងជ្រាលជ្រៅនេះ នៅពេលដែលលោក Xi Jinping ត្រូវបានជ្រើសរើសជាអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុនីស្តចិននៅក្នុងឆ្នាំ២០១២ លោកបានប្រកាសដាក់ចេញឱ្យអនុវត្តនូវ”បទប្បញ្ញត្តិទាំង៨” ដើម្បីកែលម្អរចនាប័ទ្មការងារ និង រក្សាទំនាក់ទំនង ជិតស្និទ្ធជាមួយប្រជាជន។ ខ្លឹមសារ”បទប្បញ្ញត្តិទាំង៨” រួមមានការអនុវត្តការសន្សំសំចៃ ការកំណត់ដំណើរទស្សនកិច្ចនៅបរទេស និងការកំណត់របៀបវារៈកិច្ចប្រជុំជាដើម។

យើងអាចសង្កេតឃើញពីនេះថា បដិវត្តន៍ដែលចាប់ផ្តើមដោយ “បាយមួយពេល” មិនមែនជាចលនាដែល អនុវត្តតែមួយពេលនោះទេ ហើយក៏មិនឆ្លុះបញ្ចាំងត្រឹមតែការកែទម្រង់គណបក្ស និងរចនាប័ទ្មនយោបាយនោះទេ។ ផ្ទុយទៅវិញ បក្សកម្មុយនីស្តចិនបានប្រើវិធី “បង្វែរកាំបិតមកលើខ្លួន” ដើម្បីបញ្ចូលធាតុទាំងបីគឺ “មិនហ៊ានពុករលួយ មិនអាចពុករលួយនិង មិនចង់ពុករលួយ” ដើម្បីបង្កើតជាកម្លាំងប្រឆាំង អំពើពុករលួយជាប្រព័ន្ធ។

ការធ្វើបដិវត្តន៍លើខ្លួនឯង ៖ ចម្លើយ នៃការដកខ្លួនចេញពីវដ្ដប្រវត្តិសាស្ត្រ
វដ្ដប្រវត្តិសាស្ត្រសំដៅ លើបាតុភូតវិល ជុំដែលអំណាចមួយជាធម្មតាពីពង្រីកធំដល់ធ្លាក់ចុះ ពីការគ្រប់គ្រងដល់ភាពវឹកវរ ហើយបន្ទាប់មកត្រូវបានជំនួសដោយរបបថ្មីមួយ។ខ្លឹមសាររបស់វាគឺក្រុមកាន់អំណាចត្រូវបានបំបែកចេញពីមហាជនដោយសារតែអំពើពុករលួយ នៃអំណាច ហើយនៅទីបំផុតបាត់បង់ មូលដ្ឋានគ្រឹះនៃការគ្រប់គ្រងរបស់ខ្លួន។ ហេតុដូច្នេះតើធ្វើដូចម្តេច ដើម្បីដក ខ្លួនចេញពីវដ្តនេះ? នេះជាប្រធានបទប្រវត្តិសាស្ត្រនិងជាក់ស្តែងដ៏សំខាន់មួយ ដែលសមាជិកបក្សកុម្មុយនីស្តចិន បាននិងកំពុងស្រាវជ្រាវអស់រយៈពេល១រយឆ្នាំ។

លោកប្រធានម៉ៅ សេទុង ដែលជាមេដឹកនាំដំបូងគេ នៃបក្សកុម្មុយនីស្តចិន ធ្លាប់បានផ្តល់ចម្លើយដំបូងក្នុង ការដកខ្លួនចេញពីវដ្ដប្រវត្តិសាស្ត្រពោលគឺការតាមដានពីប្រជាជន។លោកជឿថា ទាល់តែអនុញ្ញាតឱ្យប្រជាជនតាមដាន នោះរដ្ឋាភិបាលទើបមិនហ៊ានបណ្ដែតបណ្ដោយខ្លួនដែរ។

នៅឆ្នាំ២០២១ ក្នុងនាមជាមេដឹកនាំកំពូលនៃបក្សកុម្មុយនីស្តចិន និងជាស្នូលនៃការដឹកនាំរបស់បក្ស លោក Xi Jinping បានសង្ខេបបទពិសោធន៍ នៃការគ្រប់គ្រងបក្សដោយគ្រប់ជ្រុងជ្រោយនិងតឹងរ៉ឹង ហើយបានលើកឡើង នូវចម្លើយទីពីរចំពោះការដកខ្លួនចេញពីវដ្ដប្រវត្តិសាស្ត្រ នោះគឺធ្វើបដិវត្តន៍លើខ្លួនឯង។ តក្កវិជ្ជាស្នូលគឺដើម្បីជម្នះលើជោគវាសនាធ្លាក់ចុះនៃអំណាចតាមរយៈការធ្វើបដិវត្តន៍លើខ្លួនឯងយ៉ាងសកម្មពោលគឺបង្វែងផ្លែកាំបិតមកខ្លួនឯង។ លោកបានលើកឡើងថា គណបក្សនយោបាយគួរតែលុបបំបាត់មន្ត្រីពុករលួយ (ការបន្សុទ្ធខ្លួនឯង) កំណែទម្រង់ (ការកែលម្អខ្លួនឯង) ការច្នៃប្រឌិតទ្រឹស្តី (កំណែទម្រង់ខ្លួនឯង) និងការកសាងសមត្ថភាព(ការលើកកម្ពស់ខ្លួនឯង)ដើម្បីលុបបំបាត់យ៉ាងសកម្មនូវហានិភ័យនៃការផ្តាច់អំណាចពីខាងក្នុងនិងជៀសវាងកំហុស នៃប្រវត្តិសាស្ត្រកើតឡើងវិញ ។

ប្រសិនបើការតាមដាន របស់ប្រជាជន គឺជាសម្ពាធខាងក្រៅដែលបង្ខំ ឱ្យមានការកំណត់នៃអំណាច នោះការធ្វើបដិវត្តន៍ លើខ្លួនឯងគឺជាការកម្លាំងចលករផ្ទៃក្នុង ដែលជំរុញ ឱ្យមានការកែទម្រង់ដោយខ្លួនឯង ។ ការធ្វើបដិវត្តន៍លើអភិបាល កិច្ចដោយខ្លួនឯង ការពារនិងរៀបចំជាប្រព័ន្ធនេះ មិនត្រឹមតែជៀសវាងភាពយឺតយ៉ាវ នៃការត្រួតពិនិត្យខាងក្រៅ ប៉ុណ្ណោះទេ ក៏ថែមទាំងដោះស្រាយបញ្ហាអភិបាលកិច្ច ដែល”ពេទ្យមិនព្យាបាលខ្លួនឯង” ដើម្បីឱ្យគណបក្សកាន់ អំណាចអាចរក្សាទំនាក់ទំនង ជាមួយប្រជាជនជានិច្ចក្នុងការបន្សុទ្ធថាមវន្ត ឈានដល់ការដកខ្លួន ចេញពីវដ្តប្រវត្តិសាស្ត្រ។

ការតាមដានពីប្រជាជន និងធ្វើបដិវត្តន៍លើខ្លួនឯងមានប្រភពចេញពីចរិតលក្ខណៈរបស់បក្សកុម្មុយនីស្តចិន ដើម្បីស្វែងរកផលប្រយោជន៍សម្រាប់ប្រជាជន។ ការតាមដានពីប្រជាជនលាតត្រដាងពីបញ្ហា ហើយធ្វើបដិវត្តន៍លើខ្លួនឯងគឺដោះស្រាយបញ្ហា ហើយទីបំផុតបូកសរុបទៅជាបេសកកម្មដើមរបស់បក្សកុម្មុយនីស្តចិន ដែលស្វែងរកសុភមង្គលជូនប្រជាជន៕

To Top