ព័ត៌មានជាតិ

រដ្ឋបាលក្រុងព្រះសីហនុ សហការជាមួយមន្ទីរពាក់ព័ន្ធ​ ចុះអប់រំណែនាំ​ ឪពុកម្តាយក្មេងៗតូចៗ​ តាមសុំលុយរំខានភ្ញៀវទេសចរជាតិ-អន្តរជាតិ 

ព្រះសីហនុ៖​ ក្រុមការងាររដ្ឋបាលក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ​ បានសហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ចុះអប់រំណែនាំដល់ឪពុកម្តាយក្មេងៗខាងលើ ដែលជំរុញឱ្យកូនៗរបស់គាត់ បញ្ឈប់ការដើរសុំលុយពីភ្ញៀវទេសចរ​ បង្កភាពអនាធិបតេយ្យនៅតាមបណ្តោយឆ្នេរបន្តទៅទៀត។ 

សកម្មភាពរបស់រដ្ឋបាលខេត្ត​ព្រះសីហនុ​ ខាងលេីនេះ​ ធ្វេីឡេីងក្រោយពីការផ្សព្វផ្សាយពត៌មាន ស្តីពីសកម្មភាពមានក្មេងៗតូចៗ​ ដេញតាមសុំលុយរំខានភ្ញៀវទេសចរ​ មិនថាជនជាតិខ្មែរ ឬបរទេសរាល់ថ្ងៃ នៅម្តុំឆ្នេរអូរឈើទាលនោះ​។ 

To Top