ព័ត៌មានជាតិ

ក្រុមការងារ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមរំលែកទុក្ខដល់គ្រួសារសមាជិក ដែលឪពុកទទួលមរណៈភាព

ភ្នំពេញ៖ ក្រុមការងារមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ បាននាំយកថវិកា​ ដែលបានមកពីការចូលរួមរបស់ លោកមេបញ្ជាការរង ទទួលជំនាញ ប្រធានមន្ទីរ នាយ-នាយរង និងបងប្អូនមិត្តរួមការងារ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ១,៧៩០,០០០រៀល ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ដល់គ្រួសារលោកនាយចំណង់ រស់ សុភា សមាជិក ការិយាល័យអប់រំផ្សព្វផ្សាយ នៃមន្ទីរទំនាក់ទំនង កិច្ចការសាធារណៈ ដែលឪពុករបស់លោកបានទទួលមរណៈភាព ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

To Top