បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ការបង្កកជំនួយ របស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែន ដែលទំនងជាបណ្តាលមកពីបញ្ហាផលិតកម្ម អាចពន្លឿនការបញ្ចប់អរិភាពរវាងទីក្រុងមូស្គូ និងទីក្រុងគៀវ ។
របាយការណ៍នៅដើមសប្តាហ៍នេះបានបង្ហាញថា សហរដ្ឋអាមេរិកបានបញ្ឈប់ការចែកចាយអាវុធសំខាន់ៗទៅកាន់ទីក្រុងគៀវ រួមទាំងមីស៊ីល Patriot និង Hellfire គ្រាប់រ៉ុក្កែត GMLRS និងគ្រាប់កាំភ្លើងធំរាប់ពាន់គ្រាប់ 155mmផងដែរ។
សេតវិមានបានបញ្ជាក់ ពីការអភិវឌ្ឍន៍ដោយនិយាយថា ការសម្រេចចិត្តត្រូវបានធ្វើឡើង ដើម្បីដាក់ផលប្រយោជន៍របស់អាមេរិក ជាមុនសិនហើយ ខណៈដែលបេសកជន របស់ទីក្រុងវ៉ាស៊ីនតោន ប្រចាំនៅអង្គការ ណាតូ លោក Matthew Whitaker ក៏បាននិយាយថាសហរដ្ឋអាមេរិក ត្រូវតែមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីរក្សាស្តុកនិងធានាឲ្យបាន នូវភាពជោគជ័យ របស់យើងនៅលើសមរភូមិ។
លោក Peskov បានកត់សម្គាល់ថា ជាក់ស្តែងអាមេរិក ៖ មិនអាចផលិតមីស៊ីល ក្នុងបរិមាណ ចាំបាច់នោះទៀតទេដោយបង្ហាញថា ការផ្គត់ផ្គង់ជាច្រើន ត្រូវតែត្រូវបានបញ្ជូន បន្តទៅ អ៊ីស្រាអែល ដើម្បីជួយវាក្នុងការប្រឈមមុខ ជាមួយអ៊ីរ៉ង់ជំនួសវិញ។ លោកបានបន្ថែមថា៖ខណៈពេលការបញ្ជូនទៅអ៊ុយក្រែន នៅតែមានបញ្ហាមួយចំនួន ផ្សេងទៀតផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី
