ព័ត៌មានអន្តរជាតិ

Sky news រាយការណ៍ថា នាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer នឹងអាចចាកចេញពីតំណែង នៅពេលខាងមុខនេះ

RT News

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីកាសែត Sky News បានរាយការណ៍ថា នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស Keir Starmer អាចត្រូវបានបណ្តេញចេញពីតំណែង នៅខែឧសភាឆ្នាំក្រោយ ប្រសិនបើគណបក្ស ការងាររបស់គាត់នៅតែបន្តដំណើរ ការមិនល្អដូចបច្ចុប្បន្ននេះ ។

គណបក្យសការងារ Labour របស់គាត់បានបាត់បង់ប្រជាប្រិយភាព ទៅគណបក្ស Reform UK នៅក្នុងការបោះឆ្នោតកាលពីក្នុងស្រុកក្នុងខែឧសភា បន្ទាប់ពីគណបក្សកាន់អំណាច បានជួបប្រទះការធ្លាក់ចុះនៃការគាំទ្រ សាធារណៈយ៉ាងខ្លាំង។

សារព័ត៌មាន Sky News បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា នាយករដ្ឋមន្ត្រីអាចបាត់បង់តំណែង ប្រសិនបើការងារធ្វើមិនល្អ នៅក្នុងការបោះឆ្នោត បន្ទាប់នៅទូទាំងប្រទេស វេល ស្កុតឡេន និងទីក្រុងឡុងដ៍។

គួរឲ្យដឹងដែរថានៅមួយថ្ងៃមុននេះ ផែនការថវិកាអំពីបញ្ហាសុខុមាលភាព ដ៏ចម្រូងចម្រាសដែលស្នើឡើង ដោយរដ្ឋាភិបាលបានអនុម័តជាទម្រង់ធ្លាក់ ចុះបន្ទាប់ពីសមាជិកសភាការងារមួយចំនួន បានបះបោរប្រឆាំងនឹងការស្នើសុំកាត់ បន្ថយអត្ថប្រយោជន៍សង្គម។

ទូរទស្សន៍BBC ក៏បាន​សរសេរ​នៅ​ថ្ងៃ​ពុធដែរ​ថា ការ​ត្រឡប់​មក​វិញ​ចុងក្រោយ​នេះ ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​អំណាច ​របស់​នាយក​រដ្ឋមន្ត្រី​បន្ទាប់​ពី​មាន​ការ​ប៉ះ​គ្នា​ជា​បន្តបន្ទាប់​ក្នុង​ខែ​មិថុនា ៕

ប្រែសម្រួល៖ស៊ុនលី

To Top