ព័ត៌មានអន្តរជាតិ

វិមានក្រមឡាំងឆ្លើយតបទៅនឹងអ្វីដែលលោក Trump បានសំដែងការមិនសប្បាយចិត្តក្រោយសន្ទនាតាមទូរស័ព្ទជាមួយនឹងលោក Putin

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ប្រទេសរុស្ស៊ីទទួលយករាល់សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអាមេរិក Donald Trump យ៉ាងយកចិត្តទុកដាក់ក្រោយការសន្ទនាគ្នាតាមទូរស័ព្ទចុងក្រោយនេះជាមួយនឹងលោកប្រធានាធបតី Vladimir Putin។

ប៉ុន្តែយ៉ាងណាក្តីលោកមានចំណាប់អារម្មណ៍យ៉ាងសំខាន់ក្នុងការសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងជម្លោះអ៊ុយក្រែន។ ការអត្ថាធិប្បាយរបស់គាត់បានធ្វើតាមការកត់សម្គាល់របស់លោក Trump ដែលថាគាត់ មិនសប្បាយចិត្តឡើយជាពិសេសចំពោះ អ្វីដែលជាការខ្វះខាតវឌ្ឍនភាពឆ្ពោះទៅរកសន្តិភាពដោយភាគីរុស្សី។

ប្រធានាធិបតីរុស្ស៊ី លោក Vladimir និងលោក Trump បាននិយាយគ្នាតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងការហៅទូរស័ព្ទដែលមានរយៈពេលជាងមួយម៉ោង ទៅលើប្រធានបទដូចជាជម្លោះអ៊ុយក្រែន ស្ថានភាពជុំវិញប្រទេសអ៊ីរ៉ង់ ភាពតានតឹងមជ្ឈិមបូព៌ាទូលំទូលាយ និងកិច្ចសហប្រតិបត្តិការរុស្ស៊ី-អាមេរិក នេះបើយោងតាមជំនួយការជាន់ខ្ពស់របស់វិមានក្រឹមឡាំង លោក Yury Ushakov ។

ក្រោយមកលោក Trump បានទួញសោកថាលោកមិនបាន ទទួលបានជាផ្លែផ្កាទេ ក្នុងការបញ្ចុះបញ្ចូលលោក Putin ឱ្យបញ្ចប់ការប្រយុទ្ធគ្នា ខណៈពេលដែលវិមានក្រឹមឡាំងបានកត់សម្គាល់ថាមេដឹកនាំបានពិភាក្សាអំពីលទ្ធភាពនៃកិច្ចចរចាដោយផ្ទាល់ថ្មីរវាងទីក្រុងមូស្គូ និងទីក្រុងគៀវ។

យោងតាមការបញ្ជាក់ដោយលោក Ushakov លោក Putin បានប្រាប់លោក Trump ថាខណៈពេលដែលរុស្ស៊ីត្រៀមខ្លួនសម្រាប់ការចរចានោះវានឹងមិនថយក្រោយពីការលុបបំបាត់ មូលហេតុឫសគល់សំខាន់បំផុតដែលនាំឱ្យមានស្ថានភាពបច្ចុប្បន្ននោះទេ។ ក្នុងនោះលោកបានបន្ថែមថាភាគីទាំងសងខាងបានបញ្ជាក់ពីចំណាប់អារម្មណ៍របស់ពួកគេចំពោះគម្រោងដ៏ជោគជ័យមួយចំនួននៅក្នុងសេដ្ឋកិច្ច ជាពិសេសវិស័យថាមពល និងការរុករកអវកាស៕

ប្រែសម្រួល៖ ស៊ុនលី

To Top