ព័ត៌មានជាតិ

លោក ហ៊ុន ម៉ានី លើកទឹកចិត្តសិស្សានុសិស្សឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ទទួលបានជោគជ័យក្នុងជីវិត

កំពង់ស្ពឺ៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងការងារនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ បានលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រដើម្បីទទួលបានជោគជ័យក្នុងជីវិត។ ការណ៍នេះធ្វើឡើង គ្រាដែលចុះជួបសំណេះសំណាលជាមួយសិស្សានុសិស្សនៃសាលាបឋមសិក្សាចំនួន៤ ក្នុងសង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥។

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា គោលបំណងនៃកម្មវិធីនេះគឺដើម្បីលើកទឹកចិត្តដល់កុមារអោយប្រឹងប្រែងរៀនសូត្រពីតូច ជាពិសេសហាត់ពត់លត់ដំឱ្យមានឥរិយាបថវិជ្ជមាន(ការគិត ការជឿ និង ការធ្វើ) សម្រាប់ការរស់នៅប្រចាំថ្ងៃ ដែលនឹងជួយដល់កុមារនៅថ្ងៃអនាគត។

លោកថា កូនៗត្រូវចាំថាចូរ​កុំយកខ្លួនឯងទៅប្រៀបធៀបជាមួយអ្នកដទៃ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រទាំងអស់គ្នាដើម្បីអនាគតកូនៗផ្ទាល់ និង​អនាគត​ប្រទេស​ជាតិ​យើង​។នេះជាលើកទី១៧ហើយដែលកម្មវិធីនេះត្រូវបានប្រារព្ធឡើងជាមួយនិងក្តីរំភើបដែលបានឃើញកូនៗលូតលាស់និងមានសមត្ថភាព​ ហើយ​បាន​បន្ត​មក​ជួយ​កូនៗ​ផផ្សេងទៀតនៅ​ក្នុង​អង្គការ​ផ្ទះ​បាយ​កុមារ។ប៉ាពិត​ជាសប្បាយ​ចិត្ត​ដែល​បាន​​មក​សួរសុខទុក្ខ​កូនៗ​នៅ​អង្គការ​ផ្ទះ​បាយ​កកុមារនាព្រឹកនេះ​​។

លើកឡើងនៅក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងអំណរគុណចំពោះសប្បុរសជន សមាជិក សមាជិកា ស.ស.យ.ក. ក្រុមការងារប៉ាម៉ានី ព្រមទាំង​អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលតែងតែចូលរួមឧបត្ថម្ភគាំទ្រ និងលះបង់ពេលវេលាផ្ទាល់ខ្លួន ជួយសម្របសម្រួលនិងចូលរួមចែករំលែកក្ដីស្រលាញ់ដល់កូនៗនិងអរគុណចំពោះអង្គការផ្ទះបាយកុមារដែលបាន​ខិតខំប្រឹងប្រែងបំពេញកិច្ចការដ៏ប្រពៃមួយ​នេះជួយ​ដល់​កុមារ​ដែល​​ជួបការ​លំបាកនិង​ខ្វះ​ខាត។ យើង​បាន​ធ្វើ​ការ​ជាមួយ​គ្នា​ជាច្រើន​ឆ្នាំ​​និង​បាន​ឆ្លង​កាត់​អនុស្សាវរីយ៍​ល្អៗ​ជាមួយ​គ្នា​ជាច្រើន​។ ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានបញ្ជាក់ផងដែរថាថ្ងៃនេះ​មិន​មែន​ជា​ថ្ងៃ​ចុង​ក្រោយ​ដែល​ប៉ា​មក​លេង​កូនៗនោះទេ នៅប៉ុន្មាន​ខែទៀត​ យើង​នឹង​ជួប​ជុំ​គ្នា​ម្តងទៀត​ដើម្បី​អបអរសាទរ​បុណ្យ​ណណូអែលដូចដែល​ពួក​យយើងតែង​ធ្វើ​ជាមួយ​គ្នា​ជា​រៀង​រាល់​ឆ្នាំ ៕

ដោយ៖ សុខ សុភ័ណ្ឌ រូបថតមន្ទីរព័ត៌មាន

To Top