ព័ត៌មានអន្តរជាតិ

ការស្ទង់មតិរបស់បណ្តាញ CGTN ៖ កិច្ចសហប្រតិបតិ្តការ “BRICS ធំ” ចារទំព័រថ្មីនៃពហុភាគីនិយម

ក្នុងនាមជាកិច្ចប្រជុំកំពូលលើកដំបូងបន្ទាប់ពីប្រទេសឥណ្ឌូណេស៊ីចូលជារដ្ឋសមាជិកថ្មី និងប្រទេសជាដៃគូចំនួន១០ បានចូលរួមយន្តការសហប្រតិបតិ្តការប្រទេស BRICS កិច្ចប្រជុំកំពូលលើកដំបូងនៃ “BRICS ធំ” បានញ៉ាំងឱ្យអ្នកផងចាប់អារម្មណ៍យ៉ាងខ្លាំងក្លា ។ បណ្តាញ CGTN របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើការស្ទង់មតិតាមបណ្តាញអ៊ីនធឺណែតចំពោះអ្នកបទផ្តល់សម្ភាសន៍នៅទូទាំងពិភពលោក ដែលបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩១,២ភាគរយសម្គាល់ឃើញថា យន្តការសហប្រតិបតិ្តការ BRICS បានក្លាយជាកម្លាំងដ៏សំខាន់សម្រាប់ជំរុញការសម្រេចបាននូវពហុប៉ូលភាវូបនីយកម្មពិភពលោកដ៏ស្មើភាពនិងមានរបៀបរៀបរយ និងសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ជាទូទៅ និងប្រកបដោយបរិយាបន្ន ។

ក្នុងការស្ទង់មតិលើកនេះ អ្នកផ្តល់បទសម្ភាសន៍ចំនួន៩៤,៧ភាគរយសម្គាល់ឃើញថា យន្តការសហប្រតិបតិ្តការ BRICS មិនត្រឹមតែបានកាត់បន្ថយការពឹងផ្អែកទៅលើដុល្លារអាមេរិករបស់រដ្ឋសមាជិកប៉ុណ្ណោះទេ ថែមទាំងក៏បានលើកកម្ពស់សិទ្ធិបញ្ចេញមតិរបស់រដ្ឋសមាជិកក្នុងអភិបាលកិច្ចហិរញ្ញវត្ថុសកលផងដែរ ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៩,១ ភាគរយកោតសរសើរថា យន្តការនេះបានផ្តល់បទពិសោធដ៏មានតម្លៃដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសកល និងបង្កើតប្រព័ន្ធអភិបាលកិច្ចសកលដែលកាន់តែសមភាពនិងបរិយាបន្ន ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩១,២ភាគរយសម្គាល់ឃើញថា ប្រទេស BRICS ត្រូវបានរំពឹងថា នឹងក្លាយជា “ឧបករណ៍ពន្លឿន”សម្រាប់ការងើបឡើងវិញនូវសេដ្ឋកិច្ចសកលនិងការអភិវឌ្ឍពាណិជ្ជកម្មនាពេលបច្ចុប្បន្ននេះ ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៩១,៧ ភាគរយឯកភាពគ្នាជាមួយប្រទេស BRICS ដែលបានប្រកាន់ខ្ជាប់ស្មារតីស្តីពីការបើកទូលាយ បរិយាបន្ន កិច្ចសហប្រតិបតិ្តការនិងឈ្នះ-ឈ្នះ ដែលបានផ្តល់បទពិសោធដ៏សំខាន់ក្នុងការជំរុញការបង្កើតរបៀបរៀបរយអន្តរជាតិដែលមានភាពកាន់តែយុត្តិធម៌ ប្រជាធិបតេយ្យនិងសមហតុផល ។

ការស្ទង់មតិរបស់បណ្តាញ CGTN បានធ្វើឡើងដោយប្រើ៥ភាសា ដែលមានភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់និងរុស្ស៊ី ក្នុងរយៈពេលតែ ២៤ម៉ោងក៏មានអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណែតនៅឯនាយសមុទ្រចំនួន៦៥៤១ នាក់បានចូលរួមការស្ទង់មតិ ព្រមទាំងបញ្ចេញមតិយោបល់ ៕

To Top