ព្យុងយ៉ាងៈ កូរ៉េខាងជើង បានថ្កោលទោស “ទង្វើបង្ខិតបង្ខំជាឯកតោភាគី” នៃកិច្ចសន្ទនាសន្តិសុខ Quadrilateral ដែលគេស្គាល់ថា Quad ដែលរួមមានសហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌា និងអូស្ត្រាលី ។
របាយការណ៍បានដកស្រង់សេចក្តីប្រកាសព័ត៌មានដែលចេញដោយក្រសួងការបរទេសកូរ៉េខាងជើងមួយថ្ងៃមុននេះថា “យើងនឹងមិនអត់ធ្មត់ ចំពោះការប៉ុនប៉ង របស់សហរដ្ឋអាមេរិក និងកងកម្លាំងមហា អំណាចរបស់ខ្លួន ក្នុងការផ្លាស់ប្តូរជាឯកតោភាគី នូវទីតាំងរបស់កូរ៉េខាងជើង និងស្ថានភាពបច្ចុប្បន្ន នៅលើឧបទ្វីបកូរ៉េនោះទេ” ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “គ្មានអ្វីអាចផ្លាស់ប្តូរជំហររបស់កូរ៉េខាងជើង ជារដ្ឋអាវុធនុយក្លេអ៊ែរបាននោះទេ ការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក ដើម្បីបដិសេធ ជំហរបច្ចុប្បន្នរបស់កូរ៉េខាងជើង មិនត្រឹមតែជាការរំលោភ អធិបតេយ្យភាពធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាទង្វើដ៏គ្រោះថ្នាក់នៃភាពតានតឹង ដែលបង្កើតអស្ថិរភាពនៅក្នុងតំបន់ និងបង្កើនភាពតានតឹង”។
សេចក្តីថ្លែងការណ៍បានបន្ថែមថា ទង្វើអនុត្តរភាព របស់សហរដ្ឋអាមេរិក – ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង នៃរដ្ឋអធិបតេយ្យឯករាជ្យ ជំរុញឱ្យមានការប្រឈមមុខដាក់គ្នា និងបង្កើតអស្ថិរភាពក្នុងទំនាក់ទំនងអន្តរជាតិ ដោយពឹងផ្អែកលើក្រុមផ្តាច់មុខដូចជា Quad គឺជាកត្តាហានិភ័យចម្បង ដែលរារាំងសន្តិភាព និងសន្តិសុខក្នុងតំបន់ និងពិភពលោក។
វាស្ថិតនៅក្នុងអធិបតេយ្យភាព របស់កូរ៉េខាងជើង ដើម្បីចាត់វិធានការ សមស្រប និងឆ្លុះបញ្ចាំងពី លក្ខណៈការពារខ្លួន ឯងប្រឆាំងនឹងសកម្មភាពយោធាបង្កហេតុបែបនេះ ខណៈដែលសហរដ្ឋអាមេរិក ផ្លាស់ទីដើម្បីពង្រឹងសម្ព័ន្ធភាព យោធាពហុភាគី ដែលគំរាមកំហែង ដល់សន្តិសុខក្នុងតំបន់ និងធ្វើសមយុទ្ធយោធារួមគ្នា ជាមួយនឹងចរិត ឈ្លានពានច្បាស់លាស់ ៕
ប្រែសម្រួល ឈូក បូរ៉ា
