គៀវ៖ ប្រទេសរុស្ស៊ី បានធ្វើការ វាយលុកពីលើអាកាសដ៏ធំមួយ កាលពីយប់ថ្ងៃសុក្រ ដោយបានប្រើយន្តហោះ គ្មានមនុស្សបើក និងកាំជ្រួចចំនួន ៥៥០គ្រឿង ឆ្លងកាត់ប្រទេស អ៊ុយក្រែន ដោយធ្វើឲ្យទីក្រុងគៀវ ទទួលរងនូវការខូចខាតយ៉ាង ធ្ងន់ធ្ងរបំផុត។
យោងតាមទិន្នន័យបឋម ការការពារដែនអាកាស របស់អ៊ុយក្រែន បានស្ទាក់ចាប់គោលដៅ ពីលើអាកាសចំនួន ៤៧៨ រួមទាំងកាំជ្រួចនាវា Iskander-K ចំនួនពីរគ្រាប់ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ យន្តហោះគ្មានមនុស្សបើកចំនួន ៦៣ គ្រឿង និងកាំជ្រួចចំនួន ៩គ្រាប់ បានវាយប្រហារគោលដៅក្នុងចំនួន ៨ ទីតាំង ខណៈដែលកំទេចកំទីពីការបាញ់ ទម្លាក់បានធ្លាក់នៅក្នុងទីតាំងចំនួន ៣៣ នៃប្រទេសអ៊ុយក្រែន ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានដកស្រង់ សំដីរដ្ឋមន្ត្រីមហាផ្ទៃលោក Ihor Klymenko ដែលបានអះអាងថា ហេដ្ឋារចនាសម្ព័ន្ធអប់រំ ថែទាំសុខភាព និងដឹកជញ្ជូនក្នុងទីក្រុងគៀវ ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ៕
ប្រែសម្រួល ឈូក បូរ៉ា
