ព័ត៌មានអន្តរជាតិ

អង្គការនាំចេញប្រេង OPEC+ ប្រកាសពីការបង្កើនទិន្នផលប្រេង នៅក្នុងខែសីហា

Xinhua

វីយែន៖ អង្គការ OPEC និងសម្ព័ន្ធមិត្តរបស់ខ្លួនដែលត្រូវបានគេស្គាល់ថាជា OPEC+ បានប្រកាសពីការសម្រេចចិត្ត ដើម្បីបង្កើនទិន្នផលប្រេងចំនួន ៥៤៨,០០០ បារ៉ែលក្នុងមួយថ្ងៃ  នៅក្នុងខែសីហា ដែលជាការផ្លាស់ប្តូរលឿនជាងធៀប នឹងខែកក្កដា។

នៅក្នុងខែកក្កដា ប្រទេស OPEC + បានឃើញការកើនឡើងនៃទិន្នផលប្រេង ៤១១,០០០ លានបារ៉ែលក្នុងមួយថ្ងៃ ចំពេលមានផែនការដើម្បីបន្ធូរបន្ថយបន្តិចម្តងៗ នូវការកាត់បន្ថយទិន្នផលចុងក្រោយរបស់ពួកគេ។

ការសម្រេចចិត្តកាលពីថ្ងៃសៅរ៍ ត្រូវបានធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំនិម្មិតមួយ ដែលប្រទេសជាសមាជិករួមមាន អារ៉ាប៊ីសាអូឌីត រុស្ស៊ី អ៊ីរ៉ាក់ អេមីរ៉ាតអារ៉ាប់រួម គុយវ៉ែត កាហ្សាក់ស្ថាន អាល់ហ្សេរី និងអូម៉ង់ បានពិនិត្យស្ថានភាព និងទស្សនវិស័យទីផ្សារពិភពលោក នេះបើយោងតាមសេចក្តីថ្លែងការណ៍នៅលើគេហទំព័រ OPEC ។

ការកែតម្រូវនេះត្រូវបានធ្វើឡើងនៅក្នុងទិដ្ឋភាពនៃ “ទស្សនវិស័យសេដ្ឋកិច្ចសកលប្រកបដោយស្ថិរភាព និងមូលដ្ឋានគ្រឹះទីផ្សារដែលមានសុខភាពល្អនាពេលបច្ចុប្បន្ន ដូចដែលបានឆ្លុះបញ្ចាំងនៅក្នុងស្តុកប្រេងទាប” នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានកត់សម្គាល់ផងដែរថា ការកើនឡើងបន្តិចម្តងៗអាចនឹងត្រូវបានផ្អាក ឬបញ្ច្រាស់ទៅតាមលក្ខខណ្ឌទីផ្សារដែលកំពុងវិវត្ត។

បានប្រកាសដំបូងក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ ការកាត់បន្ថយផលិតកម្ម ២.២ លានបារ៉ែលក្នុងមួយថ្ងៃ ត្រូវបានណែនាំសម្រាប់ត្រីមាសទី ១ ឆ្នាំ២០២៤។ ការកាត់បន្ថយត្រូវបានបន្តជាច្រើនដង ចាប់តាំងពីពេលនោះមក ជាមួយនឹងការបន្ថែមចុងក្រោយបំផុត បានជំរុញពួកគេរហូតដល់ត្រីមាសទី ១ ឆ្នាំ២០២៥ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top