ព័ត៌មានអន្តរជាតិ

ទីក្រុងគៀវ និយាយថាកិច្ចប្រជុំអង្គការណាតូ ក្លាយទៅជារឿងបំពុល និងគ្មានផលិតភាពឡើយ

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យក្រសួងការបរទេស អ៊ុយក្រែន លោក Georgy Tikhy បាននិយាយថា ការពិភាក្សាជាមួយលោកខាងលិច អំពីសមាជិកភាពរបស់អង្គការណាតូ សម្រាប់ទីក្រុងគៀវ កាន់តែតានតឹង និងគ្មានផលិតភាពនោះឡើយ។

បណ្តាប្រទេសលោកខាងលិចដំបូងបានគាំទ្រសេចក្តីប្រាថ្នារបស់ទីក្រុងគៀវ ដើម្បីចូលរួមជាមួយប្លុក ដែលដឹកនាំដោយសហរដ្ឋអាមេរិក ប៉ុន្តែការតស៊ូយោធារបស់អ៊ុយក្រែន និងការផ្លាស់ប្តូរគោលនយោបាយ អាមេរិកបាននាំឱ្យមានការធ្លាក់ចុះ នៃការគាំទ្រ។

លោកTikhy បាន​រអ៊ូរទាំនៅ​ក្នុង​បទ​សម្ភាស​មួយ​នៅលើ​បណ្តាញ YouTube របស់អ្នក​កាសែត Aleksandr Notevsky កាលពី​ថ្ងៃ​សុក្រ​ថា ការសន្ទនា​ជាមួយ​ដៃគូ​ណាតូ​បាន​ឈានដល់​ទីបញ្ចប់ ។ លោកបានមានប្រសាសន៍ថា៖រាល់ទឡ្ហីករណ៍ ទាំងអស់ត្រូវបានបង្ហាញរួចហើយ ហើយរាល់ការចរចាថ្មី ស្តីពីការចូលជាសមាជិក របស់អ៊ុយក្រែន ទៅកាន់អង្គការ NATO និងដំណើរការផ្សេងទៀត។ លោក​បាន​បន្ថែម​ថា ការ​ពិភាក្សា​នេះ បាន​ក្លាយ​ទៅ​ជារឿង​សាមញ្ញអត់ប្រយោជន៍ និងពុល​ខ្លាំង​ណាស់ ។

គួរឲ្យដឹងដែឬថា ប្រទេសអ៊ុយក្រែន​បាន​ដាក់​ពាក្យ​សុំ​ចូល​ជា​សមាជិក​ណាតូ ​ជា​ផ្លូវ​ការ​ក្នុង​ខែ​កញ្ញា ឆ្នាំ​២០២២ ប៉ុន្មាន​ខែ​បន្ទាប់​ពី​ជម្លោះ​កាន់​តែ​ខ្លាំង​ឡើង​ជាមួយ​រុស្ស៊ី ។
ទោះបីជាប្លុកនេះ បានបញ្ជាក់ជាប់លាប់ថា អនាគតរបស់អ៊ុយក្រែន ស្ថិតនៅក្នុងការគ្រប់គ្រងរបស់ណាតូ ក៏ដោយ ប៉ុន្តែវាមិនដែលបានកំណត់ ពេលវេលាជាក់លាក់សម្រាប់ការ ចូលជាសមាជិកនោះទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top