ព័ត៌មានអន្តរជាតិ

កូឡំប៊ី បណ្ដេញមន្ត្រីយោធា១១នាក់ ចេញពីតំណែងក្នុងដំណើរ ស៊ើបអង្កេតលើការធ្វើចារកម្ម

បរទេស៖ ក្រសួងការពារជាតិនៃប្រទេសកូឡំប៊ី នៅថ្ងៃសុក្រសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានប្រកាសអំពីការបណ្ដេញ មន្ត្រីយោធាចំនួន១១នាក់ ចេញពីតំណែង និងការលាឈប់ពីតំណែង របស់នាយឧត្តមសេនីយ៍មួយរូប ពាក់ព័ន្ធនឹងការស៊ើបអង្កេតកំពុង តែប្រព្រឹត្តទៅចំពោះការចោទប្រកាន់ថា កងទ័ពបានធ្វើចារកម្ម លើអ្នកសារព័ត៌មាន អ្នកនយោបាយ ចៅក្រម និងសមាជិកយោធាដទៃទៀត។

ប៉ុន្តែក្រសួងមិនបានប្រាប់ឈ្មោះបុគ្គលដែលត្រូវបណ្ដេញចេញ ឬក៏ឈ្មោះនាយឧត្តមសេនីយ៍នោះទេ។ អគ្គមេធាវីរបស់ប្រទេសកូឡំប៊ី បានបើកការស៊ើបអង្កេត នៅក្នុងខែមករា បន្ទាប់ពីមានទស្សវដ្តីព័ត៌មានក្នុងស្រុក Semana បានបោះពុម្ពផ្សាយអំពីការចោទប្រកាន់នោះ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិ លោក Carlos Holmes Trujillo បានមានប្រសាសន៍ថា ការសម្រេចចិត្តបណ្ដេញមន្ត្រីចេញពីតួនាទីនេះ គឺត្រូវបានធ្វើឡើង ដោយផ្អែកលើការចោទប្រកាន់នានា៕

ប្រែសម្រួល៖ប៉ាង កុង

To Top