ព័ត៌មានអន្តរជាតិ

លោក Lavrov ៖ អង្គការណាតូ គឺជាការគម្រាមកំហែង ដោយផ្ទាល់មកលើប្រទេសរុស្សី

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្សី លោក Sergey Lavrov បាននិយាយថា ការជំរុញ របស់ណាតូ ក្នុងការប្រែក្លាយអ៊ុយក្រែន ទៅជាទីតាំងឈរជើងប្រឆាំង នឹងរុស្ស៊ី គឺជាការគំរាមកំហែង ដោយផ្ទាល់ដល់សន្តិសុខជាតិ ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ហើយវាបានធ្វើឱ្យទីក្រុងមូស្គូ គ្មានជម្រើសអ្វីផ្សេងក្រៅពីការចាប់ផ្តើមប្រតិបត្តិការ យោធា របស់ខ្លួនប្រឆាំងនឹងទីក្រុងគៀវ កាលពីនៅក្នុងឆ្នាំ២០២២នោះទេ ។

នៅក្នុងបទសម្ភាសន៍ ជាមួយកាសែតហុងគ្រី Magyar Nemzet ដែលបានចេញផ្សាយ កាលពីថ្ងៃចន្ទ លោក Lavrov បានទទូចថាអង្គការណាតូ បានឈប់ធ្វើជាប្លុកការពារ ជាយូរមកហើយ ដោយលើកឡើងពីអន្តរាគមន៍របស់ខ្លួន នៅក្នុងប្រទេសយូហ្គោស្លាវី អ៊ីរ៉ាក់ និងលីប៊ី។

ប្លុកយោធាដែលដឹកនាំដោយ សហរដ្ឋអាមេរិកក៏បាននិងកំពុងពង្រីកឆ្ពោះទៅកាន់ព្រំដែនរបស់រុស្ស៊ីអស់រយៈពេលជាច្រើនឆ្នាំ ខណៈពេលដែលកំពុងស្វែង រកការប្រែក្លាយអ៊ុយក្រែនទៅជា មូលដ្ឋានយោធា ដើម្បីទប់ស្កាត់ប្រទេសរុស្ស៊ី។

លោក Lavrov បានសង្កត់ធ្ងន់ថា ការលេចឡើង នៃមូលដ្ឋានរបស់អង្គការណាតូនៅអ៊ុយក្រែន និងការចូលរួមរបស់ខ្លួន នៅក្នុងសម្ព័ន្ធភាពយោធាតំណាង ឱ្យការគំរាមកំហែងភ្លាមៗចំពោះសន្តិសុខជាតិ របស់យើង ។ ស្ថានភាពបែបនេះនឹងមិនអាចទទួលយក បានសម្រាប់ប្រទេសរុស្សីឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top