Covid-19

ពលរដ្ឋអេស្បាញរីករាយ នឹងការហាត់ប្រាណជាលើកដំបូង ក្រោយបិទប្រទេសអស់ជាង៧ សប្តាហ៍

បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍ ទី២ខែឧសភានេះ បានឲ្យដឹងថាពលរដ្ឋអេស្បាញ ជាពិសេសមនុស្សពេញវ័យជាច្រើន ត្រូវបានគេមើលឃើញ ថាត្រូវបានអនុញ្ញាតិឲ្យចេញមកធ្វើការរត់ហាត់ប្រាណ ឬធាក់កង់ជាលើកដំបូងចាប់តាំងតែពីពេលដែលប្រទេស បានប្រកាសបិទ ទ្វារអស់រយៈពេលជាង៧ សប្តាហ៍មកហើយ។

ទោះបីជាយ៉ាងណាក្តីការអនុញ្ញាតិនិងបន្ធូរបន្ថយបម្រាមចេញក្រៅផ្ទះ ត្រូវបានធ្វើឡើងទាំងមានម៉ោងកំណត់គឺចាប់ពីម៉ោង៦ ទៅ១០ព្រឹក និងពីម៉ោង៨ទៅ ម៉ោង១១យប់ ប៉ុណ្ណោះ។ អេស្បញជាប្រទេសដែលមានចំនួនអ្នកបាត់បង់ជីវិតដោយសារកូវីដ១៩ ច្រើនជាងគេបន្ទាប់ពីអ៊ីតាលី គឺប្រមាណទៅដល់២៤៨២៤នាក់ និងបន្ទាប់មកអង់គ្លេសនៅលំដាប់លេខ៣។

គួរឲ្យដឹងដែរថាចាប់តាំងតែពីថ្ងៃទី១៤ខែ មិនាមករដ្ឋាភិបាលអេស្បាញបានប្រកាស ឲ្យពលរដ្ឋរបស់ខ្លួនអាចធ្វើដំណើរចេញក្រៅផ្ទះ បានត្រឹមតែក្នុងគោល បំណងទិញម្ហូបអាហារចាំបាច់ ប៉ុណ្ណោះឬថ្នាំពេទ្យផងដែរព្រមទាំងធ្វើដំណើរ ទៅធ្វើការប្រសិនបើមិនអាចធ្វើការពីផ្ទះ បាននិងដើរហាត់ប្រាណជាមួយនឹង សត្វចិញ្ជឹមជាដើមផង៕

ប្រែសម្រួល៖ ស៊ុន លី

To Top