ព្រឹកថ្ងៃទី៧ខែកក្កដាឆ្នាំ២០២៥ ពិធីបើកសកម្មភាពរំលឹកខួប៨៨ឆ្នាំ នៃសង្រ្គាមប្រជាជាតិចិនប្រឆាំង នឹងការឈ្លានពានរបស់ជប៉ុន និងពិព័រណ៍ក្រោមប្រធានបទ «ដើម្បីរំដោះជាតិ និងសន្តិភាពពិភពលោក» បានរៀបចំធ្វើឡើងនៅសារមន្ទីររំលឹកសង្រ្គាម ប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន ។ លោកCaiQi សមាជិកអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយ
នីស្តចិននិងជាលេខាធិការ នៃលេខាធិការដ្ឋានមជ្ឈិមចិន បានថ្លែងសុន្ទរកថាព្រមទាំងប្រកាសបើកពិព័រណ៍ ។

លោកបានថ្លែងថាថ្ងៃនេះ កាលពី៨៨ឆ្នាំមុន ពួកយោធានិយមជប៉ុនបានបង្កើត ព្រឹត្តិការណ៍Lugouqiao ដែលមានការប៉ុងទុក ដែលបង្កការភ្ញាក់ផ្ញើល ដល់ប្រទេសចិន និងអន្តរជាតិនិងធ្វើឱ្យសង្គ្រាមប្រឆាំង ការឈ្លានពានប្រទេសចិន ផ្ទុះឡើងទាំងស្រុង ។ យោធានិងប្រជាជនចិនក្រោកឈរឡើង ដើម្បីប្រឆាំងនឹងពួកយោធាជប៉ុន ដែលឈ្លានពានប្រទេសចិនបង្កើតជាសមរភូមិទិសបូព៌ា ដ៏សំខាននៃសង្រ្គាមពិភព
លោកប្រឆាំងនឹងហ្វាស៊ីស ។
ក្នុងខណៈខួប៨០ឆ្នាំនៃថ្ងៃជ័យជម្នះ នៃសង្រ្គាម ប្រជាជនចិនប្រឆាំង នឹងការឈ្លានពានរបស់ជប៉ុន និងសង្រ្គាមពិភពលោកប្រឆាំង នឹងហ្វាស៊ីសប្រទេសចិន បានរៀបចំពិព័រណ៍ ក្រោមប្រធានបទ «ដើម្បីរំដោះជាតិនិងសន្តិភាពពិភពលោក» ដើម្បីបង្ហាញដោយគ្រប់ជ្រុងជ្រោយ នូវដំណើរការ ដែលប្រជាជនចិន ប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន ក្នុងរយៈពេល១៤ឆ្នាំ ក៏ដូចជាផ្តល់ជាវេទិកា ដ៏សំខាន់សម្រាប់ធ្វើការអប់រំអំពីការស្នេហាជាតិ និងការអប់រំអំពីប្រពៃណីនៃបដិវត្តន៍ ៕
