ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីប្រទេសបូលីវី ជំរុញឱ្យប្រទេសនានា នៅជុំវិញពិភពលោក ឈប់ប្រើប្រាស់ប្រាក់ដុល្លារ របស់អាមេរិក

RT News

បរទេស៖ ប្រទេសនានាជុំវិញពិភពលោក គួរតែបោះបង់ប្រាក់ដុល្លារអាមេរិក ហើយពឹងផ្អែកលើរូបិយប័ណ្ណជាតិក្នុងការជួញដូរជាមួយគ្នាទៅវិញទៅមក, នេះបើតាមប្រធានាធិបតីប្រទេសបូលីវី គឺលោក Luis Arce បានប្រាប់ RT នៅខាងក្រៅកិច្ចប្រជុំកំពូល BRICS លើកទី ១៧ នៅទីក្រុង Rio de Janeiro ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា សមាជិកក្រុមប្រទេស BRICS បានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយការពឹងផ្អែករបស់ពួកគេ លើរូបិយប័ណ្ណភាគីទីបីនៅក្នុងពាណិជ្ជកម្មទ្វេភាគី បន្ទាប់ពីលោកខាងលិច បានបង្កកទ្រព្យសម្បត្តិរបស់ទីក្រុងម៉ូស្គូ ដែលភាគច្រើនកាន់កាប់ជាដុល្លារ និងអឺរ៉ូ ជាផ្នែកនៃទណ្ឌកម្មបន្ទាប់ពីការកើនឡើងនៃជម្លោះអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២។

នៅក្នុងបទសម្ភាសន៍ជាមួយ RT កាលពីថ្ងៃច័ន្ទ លោក Arce បានបញ្ជាក់យ៉ាងច្បាស់ថា លោកគាំទ្រគោលនយោបាយរបស់ BRICS ដោយនិយាយថា ជាផ្នែកនៃ “ការកាត់ផ្តាច់” ពីសហរដ្ឋអាមេរិក “យើងត្រូវការជាប្រទេសក្នុងពិភពលោក … ដើម្បីបញ្ឈប់ការប្រើប្រាស់ប្រាក់ដុល្លារ។ យើងក៏បានស្នើវាផងដែរ” ។

លោកបានសង្កត់ធ្ងន់ថា “វាជាការប្រសើរក្នុងការធ្វើពាណិជ្ជកម្ម និងជឿទុកចិត្តលើរូបិយប័ណ្ណផ្ទាល់ខ្លួនរបស់យើង ឬយ៉ាងហោចណាស់ ស្វែងរកយន្តការទូទាត់ជំនួសប្រាក់ដុល្លារ”៕
ប្រែសម្រួលៈ ណៃ តុលា

To Top