ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន បានឲ្យដឹងថា ប្រទេសចិន តែងតែប្រកាន់យកនូវវិធីសាស្រ្តប្រកបដោយការប្រុងប្រយ័ត្ន និងមានទំនួលខុសត្រូវចំពោះការនាំចេញផ្នែកយោធា ហើយមានឆន្ទៈចែករំលែកសមិទ្ធិផលនៃការអភិវឌ្ឍន៍ឧបករណ៍របស់ខ្លួនជាមួយបណ្តាប្រទេសជាមិត្ត។

លោក Jiang Bin អ្នកនាំពាក្យក្រសួងការពារជាតិចិន បានធ្វើការកត់សម្គាល់នៅពេលធ្វើអត្ថាធិប្បាយលើរបាយការណ៍ថ្មីៗដែលថាប្រទេសមួយចំនួន កំពុងពិភាក្សាជាមួយប្រទេសចិនទាក់ទងនឹងផែនការទិញអាវុធដែលរួមមានយន្តហោះចម្បាំង J-10 របស់ចិន។
លោក Jiang ក៏បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការដើរតួនាទីស្ថាបនាក្នុងសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក៕
ប្រែសម្រួល ឈូក បូរ៉ា
