ព័ត៌មានអន្តរជាតិ

ថៃ ធ្វើតេស្តរកសារធាតុញៀន រកឃើញវិជ្ជមាន​ ទៅលើមេភូមិ២នាក់ ជំនួយការមេភូមិ៥នាក់ ព្រះសង្ឃ១អង្គ ក្នុងចំណោមអ្នកវិជ្ជមាន ១៦៧នាក់

បរទេស៖ អាជ្ញាធរបានធ្វើតេស្ដសារធាតុញៀន យ៉ាងភ្ញាក់ផ្អើលលើបុគ្គលិកប្រហែល ២០០នាក់ នៅសាលាខេត្តកាលពីថ្ងៃអង្គារ ដោយក្រោយមក គឺរកឃើញ ១៦៧ នាក់ គឺវិជ្ជមាន រួមទាំងថ្នាក់ដឹកនាំមូលដ្ឋាន និងព្រះសង្ឃមួយអង្គ ក្នុងអំឡុងពេលធ្វើតេស្ត ដោយមិនបានប្រាប់ជាមុន កាលពីខែមុននៅក្នុងស្រុកទាំង ៣២ នៃខេត្ត ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា អភិបាលខេត្ត គឺលោក Chaiwat Chuenkosum បានបញ្ជាឱ្យពិនិត្យទឹកនោម កាលពីថ្ងៃអង្គារសម្រាប់បុគ្គលិករដ្ឋាភិបាលអចិន្ត្រៃយ៍ និងបណ្តោះអាសន្ន និងបុគ្គលិកជាប់កិច្ចសន្យា របស់ទីភ្នាក់ងាររដ្ឋដែលមានមូលដ្ឋាន នៅសាលាខេត្ត។

គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃយុទ្ធនាការ “White Korat: Clean Your Own House” ឬសម្អាតផ្ទះខ្លួនឯង ក្នុងគោលបំណងបង្កើតតំបន់សុវត្ថិភាព និងដោះស្រាយបញ្ហាគ្រឿងញៀន។

ការធ្វើតេស្តរកសារធាតុញៀននេះ ត្រូវបានធ្វើឡើងនៅក្នុងសាលសន្និសីទ Prem Tinsulanonda នៅជាន់ទីពីរនៃសាលាខេត្ត។ មន្ត្រីរាជការ បុគ្គលិកជាប់កិច្ចសន្យា និងបុគ្គលិករដ្ឋាភិបាលប្រមាណ ២០០នាក់ ត្រូវបានធ្វើតេស្តដោយមិនមានការប្រាប់ជាមុន។

កាលពីខែមុន មនុស្សសរុបចំនួន ៣៤.០២២ នាក់ត្រូវបានធ្វើតេស្តដោយចៃដន្យនូវសារធាតុញៀនខុសច្បាប់នៅទូទាំង ៣២ ស្រុក – មន្ត្រីរាជការ និងបុគ្គលិករដ្ឋាភិបាលផ្សេងទៀត អ្នកស្ម័គ្រចិត្ត ថ្នាក់ដឹកនាំមូលដ្ឋាន ព្រះសង្ឃ សិស្សានុសិស្ស និងសាធារណជន។

សរុបចំនួន ១៦៧នាក់ រកឃើញវិជ្ជមានចំពោះការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ក្នុងនោះមានអ្នកស្ម័គ្រចិត្ត២នាក់ មេភូមិ២នាក់ ជំនួយការមេភូមិ៥នាក់ ព្រះសង្ឃ១អង្គ សមាជិកសាធារណៈ១៤៧នាក់ និង១០នាក់ផ្សេងទៀត៕
ប្រែសម្រួលៈ ណៃ តុលា

To Top