ថ្ងៃទី ៩ ខែកក្កដា វេទិកា Nishan ស្តីពីអរិយធម៌ ពិភពលោកលើកទី ១១ បានបើកធ្វើនៅឃុំ Nishan ក្រុង Qufu ខេត្ត Shandong ក្រោមប្រធានបទ” ចែករំលែកអរិយធម៌ល្អ ផូរផង់ជាមួយគ្នា – ទំនាក់ទំនង រវាងអរិយធម៌ និងទំនើបកម្មពិភពលោក” និងមានប្រធានបទរងចំនួន ៦ រួមមាន “ប្រភពដើមនៃអរិយធម៌ និងការអភិវឌ្ឍនាពេលអនាគត ” និង “អត្ថន័យជាសកលនិងគុណតម្លៃយុគសម័យនៃវប្បធម៌ខុងជឺ” ជាដើម ដើម្បីធ្វើការផ្លាស់ប្តូរ និងសន្ទនាលើវិស័យអរិយធម៌ ពិគ្រោះពិភាក្សាគ្នា ដើម្បីស្វែងរកមធ្យោបាយ រួមរស់ជាមួយគ្នាដោយសុខដុមរមនា ។
វេទិកានេះបន្តរហូតដល់ថ្ងៃទី ១០ ខែកក្កដា ក្នុដែលមានរៀបចំជាង ២០ បូករួមទាំងការធ្វើបាឋកថាគន្លឹះ កិច្ចសន្ទនាជាន់ខ្ពស់ កិច្ចសន្ទនាជាក្រុម ៕

