បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio អះអាងថា សហរដ្ឋអាមេរិកមិន ដែលឈប់ ផ្តល់ជំនួយយោធាដល់អ៊ុយក្រែនទេ បើទោះបីជាមានរបាយការណ៍ អំពីការផ្អាកដែល បញ្ជាដោយមន្ទីរបញ្ចកោណក៏ដោយ ។ លោកបានទទូចថា ការដឹកជញ្ជូនត្រូវបានផ្អាក ជាបណ្ដោះអាសន្នដើម្បីវាយតម្លៃស្តុកប៉ុណ្ណោះ។
កាលពីសប្តាហ៍មុន អ្នកនាំពាក្យមន្ទីរបញ្ចកោណ បានបញ្ជាក់ថា ការចែកចាយ អាវុធមួយចំនួន រួមទាំងឧបករណ៍ ស្ទាក់ការពារដែនអាកាស និងគ្រាប់កាំភ្លើងធំ ត្រូវបានផ្អាក។
រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Pete Hegseth ដែលជាអ្នកនិយាយមិនច្បាស់អំពី ជំនួយបន្ថែមដល់ទីក្រុងគៀវ តាមសេចក្តីរាយការណ៍ បានធ្វើការសំរេចចិត្តដោយមិនពិគ្រោះជាមួយសម្ព័ន្ធមិត្ត ឬសមាជិកសភាឡើយ។ ទង្វើនេះបានបង្កើនការព្រួយបារម្ភនៅអឺរ៉ុប និងទាញការរិះគន់ ពីមន្ត្រីអ៊ុយក្រែនយ៉ាងខ្លាំង។
លោករដ្ឋមន្ត្រីRubio បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មានថា ៖ ជាអកុសលការសម្រេចចិត្ត នោះមានលក្ខណៈ មិនត្រឹមត្រូវនោះទេ ។ វាជាការផ្អាកការពិនិត្យឡើងវិញ លើអាវុធប្រភេទជាក់លាក់មួយចំនួន។
បន្ថែមពីនេះ លោកក៏បានពណ៌នាដែរ អំពីការពិនិត្យឡើងវិញថា ដែលមានកម្រិត ហើយមានគោលបំណង ធានាថាស្តុក របស់សហរដ្ឋអាមេរិក នៅតែមានគ្រប់គ្រាន់ សម្រាប់កាតព្វកិច្ចសកលផ្សេងទៀត៕
ប្រែសម្រួល៖ស៊ុនលី
