ព័ត៌មានអន្តរជាតិ

កម្មវិធី App ដ៏ពេញនិយមមួយនៅថៃ ដែលផ្សាយឡាយផ្ទាល់ពីក្មេងស្រី មិនទាន់គ្រប់អាយុ ក្នុងភាពអាក្រាតកាយ ត្រូវប៉ូលិសបង្ក្រាប

បរទេស៖ នៅក្នុងការបង្រ្កាបដ៏ ល្បីមួយនៅខេត្ត Roi Et ដែលគ្រប់គ្រងដោយក្រសួងមហាផ្ទៃ , បុរសម្នាក់គឺត្រូវបានចាប់ខ្លួន ពីបទគ្រប់គ្រងក្រុមលើកម្មវិធី App ដ៏ពេញនិយមមួយ ដែលផ្សាយផ្ទាល់ពីក្មេងស្រី មិនទាន់គ្រប់អាយុក្នុងភាព អាក្រាតកាយដើម្បីរកប្រាក់ចំណេញ ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្មេង​ជំទង់​ពីរ​នាក់​ដែល​រង​គ្រោះ​ដោយ​ការ​ជួញ​ដូរ​មនុស្ស​ត្រូវ​ បាន​ជួយ​សង្គ្រោះ​ក្នុង​ប្រតិបត្តិការនោះ។

នាយករដ្ឋមន្រ្តីស្តីទីរបស់ថៃ លោក Phumtham Wechayachai ដែលជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរនោះ បានបញ្ជាឱ្យរដ្ឋលេខាធិការអចិន្ត្រៃយ៍មហាផ្ទៃ Unsit Sampantarat បញ្ជាឱ្យមន្ទីររដ្ឋបាលខេត្ត (Dopa) ចាប់ផ្តើមប្រតិបត្តិការបង្ក្រាប។

ក្នុង​ប្រតិបត្តិការ​នោះ ក្មេងស្រីរង​គ្រោះ​ពីរ​នាក់​អាយុ​១៦​ឆ្នាំ និង​១៧​ឆ្នាំ ត្រូវ​បាន​ជួយ​សង្គ្រោះ ។ ពួកគេ​នឹង​ទទួល​បាន​ការ​ស្តារនីតិសម្បទា និង​ការថែទាំ​ផ្លូវចិត្ត​នៅ​កន្លែង​ស្នាក់នៅ​របស់កុមារ។ ជនរងគ្រោះទី៣ ដែលជាក្មេងស្រីអាយុ ១៤ ឆ្នាំ ត្រូវបានគេរកឃើញផងដែរក្នុងអំឡុងពេលចាប់ខ្លួនអ្នកគ្រប់គ្រងក្រុម។

ការស៊ើបអង្កេតនេះត្រូវបានចាប់ផ្តើមបន្ទាប់ពី មន្ទីររដ្ឋបាលខេត្ត បានទទួលរបាយការណ៍ពីមូលនិធិ The Exodus Road និងកម្មវិធី Scientia ថា ក្មេងស្រីមិនទាន់គ្រប់អាយុត្រូវបានកេងប្រវ័ញ្ចតាមរយៈការផ្សាយផ្ទាល់នៅលើកម្មវិធី Discord នៅក្នុងអ្វីដែលបង្កើតបានជាប្រតិបត្តិការជួញដូរមនុស្ស ពាក់ព័ន្ធនឹងការផលិត និងការចែកចាយរូបភាពអាសអាភាសកុមារ។

អាជ្ញាធរ​បាន​រឹបអូស​វត្ថុ​តាង​សំខាន់ៗ​មួយ​ចំនួន​រួម​មាន​កុំព្យូទ័រ ទូរស័ព្ទ​ដៃ សៀវភៅ​កំណត់​ត្រា​ផ្ទេរ​ប្រាក់ និង​ភស្តុតាង​ឌីជីថល​ផ្សេង​ទៀត​ដែល​បង្ហាញ ​ពី​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​ ជា​ប្រព័ន្ធ​លើ​អនីតិជន​តាម​រយៈ​កម្មវិធី៕

ប្រែសម្រួលៈ ណៃ តុលា

To Top