ព័ត៌មានជាតិ

ក្រុមហ៊ុន វ័នរ៉ូដ គ្រុប និងក្រុមហ៊ុន ADNOC របស់អារ៉ាប់រួម ឈានដល់កិច្ចសហប្រតិបត្តិការជាផ្លូវការ ដើម្បីពង្រឹងទីផ្សារថាមពលនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន វ៍នរ៉ូដ គ្រុប បានរៀបចំកម្មពិធីសម្ភោធជាផ្លូវការ របស់ក្រុមហ៊ុនប្រេង ADNOC VOYAGER នៅប្រទេសកម្ពុជា នៅហាងតាំងលក់បង្ហាញ រថយន្ត របស់ក្រុមហ៊ុនរថយន្ត GWM ក្នុងរាជធានីភ្នំពេញ។ កម្មពិធីនេះ បានបង្ហាញពីការចូលទីផ្សារជាផ្លូវការ របស់ក្រុមហ៊ុនប្រេង ADNOC VOYAGER ដ៏ប្រណិត នៅប្រទេសកម្ពុជា ជាការបើកទំព័រថ្មី សម្រាប់ពាណិជ្ជកម្មផលិតផលប្រេង នៃទីផ្សារក្នុងស្រុក។
 
កិច្ចពិធីត្រូវបានប្រារព្ធឡើង ដោយមានការចូលរួមយ៉ាងកក់ក្តៅពីសំណាក់ ភ្ញៀវកិត្តិយសរាជរដ្ឋាភិបាល វិស័យឯកជន និងភ្ញៀវកិត្តិយសជាច្រើនទៀត។ លោកស្រី ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួម និងថ្លែងអបអរសាទរ ដែលជារូបសញ្ញាបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្ពង់ខ្ពស់ របស់រាជរដ្ឋាភិបាល ចំពោះកិច្ចសហប្រតិបត្តិការថាមពល និងការបើកចំហទីផ្សារ។ នឹងរួមទាំង លោក Saber Mohamed នាយកប្រតិបត្តិរងក្រុមហ៊ុនប្រេង របស់ប្រទេសអារ៉ាប់រួម លោកស្រីDalal Mohamed ដៃគូសហការយូរអង្វែងរបស់ក្រុមហ៊ុន វ៍នរ៉ូដ គ្រុប បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍មួយនេះ ដើម្បីធ្វើជាភ្ញៀវកិត្តិយស និងជាសាក្សី ក្នុងពេលវេលាដ៏សំខាន់ នៃការចូលទីផ្សាររបស់ម៉ាកយីហោមួយនេះ។

លោកស្រី Zhang Chenling សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន វ័នរ៉ូដ គ្រុប បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះ ហើយបានបញ្ជាក់ផងដែរថា កិច្ចសហប្រតិបត្តិការនេះ មិនត្រឹមតែជាព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍យុទ្ធសាស្ត្រ របស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការពង្រីកយ៉ាងស៊ីជម្រៅ នៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសអារ៉ាប់រួម ក្នុងវិស័យថាមពលផងដែរ។

លោក Saber Mohamed នាយកប្រតិបត្តិរងក្រុមហ៊ុនប្រេង ADNOC របស់ប្រទេសអារ៉ាប់រួម បានបង្ហាញពីវឌ្ឍនភាពរបស់ក្រុមហ៊ុន ADNOC ទាំងផែនការអភិវឌ្ឍនៅថ្ងៃអនាគត បណ្តាញប្រតិបត្តិការ និងកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់ក្រុមហ៊ុន ADNOC ក្នុងវិស័យបច្ចេកវិទ្យាប្រេងកាត នៅជុំវិញពិភពលោក។

លោក Guha ទីប្រឹក្សាផ្នែកសេដ្ឋកិច្ចនាំចេញ និងនាំចូលអន្តរជាតិក្រុមហ៊ុន ANNOC Group ក៏បានធ្វើការពន្យល់លម្អិតបន្ថែមអំពីទីតាំងតែមួយគត់ របស់ប្រេងរំអិល ANNOC VOYAGER ទាក់ទងនឹងដំណើរការផលិតផល ម៉ូដែលរថយន្តដែលសាកសម និងផ្នែកសេដ្ឋកិច្ចតាមទស្សនៈទីផ្សារ ដោយទទួលបានការសរសើររួមគ្នា ពីភ្ញៀវដែលមានវត្តមាន។
 
ក្នុងសុន្ទរកថារបស់លោកស្រី ស្វាយ ណាគ្រី បានថ្លែងថា ការចូលរួមរបស់ក្រុមហ៊ុនប្រេង ADNOC នឹងជួយសម្រួលដល់ការផ្គត់ផ្គង់ថាមពល ក្នុងទីផ្សារកម្ពុជា លើកកម្ពស់រចនាសម្ព័ន្ធ នៃផលិតផលប្រេង និងជួយបង្កើនភាពទំនើបក្នុងវិស័យរថយន្ត និងឧស្សាហកម្មប្រេងនៅប្រទេសកម្ពុជា។

ក្នុងកម្មពិធីសម្ភោធជាផ្លូវការ របស់ក្រុមហ៊ុនប្រេង ADNOC VOYAGER នេះ គឺជាសមិទ្ធិផលដ៏សំខាន់មួយ នៃយុទ្ធសាស្ត្រអភិវឌ្ឍចម្រុះរបស់ក្រុមហ៊ុន វ័នរ៉ូដ គ្រុប ហើយក៏ជាការបង្ហាញឱ្យឃើញថា ទីផ្សារកម្ពុជាកំពុងចូលរួម យ៉ាងសកម្មជាមួយបណ្តាញផ្គត់ផ្គង់ថាមពលដ៏ប្រណិត នៅក្នុងតំបន់ក្នុងពិភពលោក។ នៅថ្ងៃអនាគត ក្រុមហ៊ុន វ័នរ៉ូដ គ្រុប នឹងបន្តអភិវឌ្ឍការផ្គត់ផ្គង់ផលិតផលប្រេង សេវាកម្មបច្ចេកទេស និងបណ្តាញចែកចាយ ដោយផ្អែកលើស្តង់ដារអន្តរជាតិ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច ក្នុងសង្គមនៅប្រទេសកម្ពុជា៕

To Top