ព័ត៌មានអន្តរជាតិ

ការស្ទង់មតិរបស់ CGTN ៖ តើកម្លាំងអរិយធម៌ នឹងកសាងនូវពិភពលោក ដ៏ច្របូកច្របល់ឡើងវិញ ដោយរបៀបណា?

ក្នុងអំឡុងពេល ដែលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នៃកិច្ចសន្ទនារវាងីអរិយធម៌សកល កំពុងបើកធ្វើកិច្ចប្រជុំបណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានសហការជាមួយសកលវិទ្យាល័យ Renmin ប្រទេសចិន ធ្វើការស្ទង់មតិ ចំពោះអ្នកផ្តល់បទសម្ភាសន៍ ចំនួន១ម៉ឺន២ពាន់នាក់ ដែលមកពីប្រទេសចំនួន៤១ ។ អ្នកផ្តល់បទសម្ភាសន៍បាន សម្គាល់ ឃើញជា ទូទៅថា ការផ្លាស់ប្តូរ និង រៀនសូត្រគ្នាទៅវិញទៅមក ខាងអរិយធម៌គឺជាកម្លាំងចលករ ដ៏សំខាន់សម្រាប់ ជំរុញការអភិវឌ្ឍអរិយធម៌មនុស្សជាតិនិងសន្តិភាពពិភពលោក ហើយបានវាយតម្លៃយ៉ាង សកម្មចំពោះតួនាទីគន្លឹះនៃការបន្តវេននិងច្នៃប្រឌិតថ្មី នូវវប្បធម៌ក្នុងដំណើរការធ្វើទំនើបកម្មនៃសង្គមមនុស្សជាតិ គំនិតផ្តួចផ្តើមអរិយធម៌សកល ដែលលើកឡើងដោយលោកXi Jinping បានក្លាយទៅជាគំនិតឯកភាព ជាទូទៅរបស់ប្រទេសនានា ក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមសកល ។ ការស្ទង់មតិលើកនេះបានបង្ហាញថា ៖

ពីគំនិតឯកភាព ដល់ការ អនុវត្តជាក់ស្តែង ៖ គំនិតផ្តួចផ្តើម អរិយធម៌សកលទទួលបានការកោតសរសើរ ជាទូទៅ ។ អ្នកផ្តល់បទសម្ភាសន៍ ចំនួន៩០,៨%ឯកភាពថា ការគោរពពិពិធកម្ម គឺជាគោលការណ៍មូលដ្ឋាន ដែលសហគមន៍អន្តរជាតិ គួរអនុលោមតាម។

ពីបន្តវេនដល់ការច្នៃប្រឌិតថ្មី ៖ ទំនើបកម្មតាមបែបផែនចិន បានបំពេញបន្ថែមចំណេះដឹងស្តីពីទំនើបកម្ម ។ ប៉ុន្មានឆ្នាំចុងក្រោយនេះការអនុវត្ត ដោយជោគជ័យនូវទំនើបកម្ម តាមបែបផែនចិនបានបំពេញបន្ថែម ជាបន្តបន្ទាប់នូវចំណេះដឹងអំពីទំនើបកម្មចំពោះសហគមន៍អន្តរជាតិ ។ ក្នុងការស្ទង់មតិលើកនេះអ្នកផ្តល់បទសម្ភាសន៍
ចំនួន៨៣,៤% បានសម្គាល់ឃើញថាមាគា៌ទំនើបកម្ម នៃប្រទេសនានាគួរតែផ្នែក លើវប្បធម៌ប្រពៃណីរបស់ខ្លួន ។

ពីប្រព័ន្ធសារព័ត៌មានដល់បច្ចេកវិទ្យា ៖ ការច្នៃប្រឌិតថ្មី ត្រូវបានចាត់ទុកជាលក្ខណៈ លេចធ្លោនៃវប្បធម៌ប្រទេសចិន ។ អ្នកផ្តល់បទសម្ភាសន៍ ចំនួន៦០,៦%បានចាត់ទុកការច្នៃប្រឌិតថ្មី ជារឿងសំខាន់បំផុត ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨១,៦% បានសម្គាល់ឃើញថាឥទ្ធិពល នៃវប្បធម៌ចិននៅទូទាំងពិភពលោក បាននិងកំពុងកើនឡើង
យ៉ាងឆាប់រហ័ស៕

To Top