ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា នឹង ដាក់ឲ្យដេញថ្លៃ (លើកទី២) ស្តីពីការផ្គត់ផ្គង់ 24kV, Shunt Capacitor bank, 5Mvar ព្រមទាំងសម្ភារ បន្ទាប់បន្សំ ចំនួន 12 Sets សម្រាប់ប្រើប្រាស់តាមបណ្តាអនុស្ថានីយអគ្គិសនី ជូន អង្គភាពអនុស្ថានីយ នៃ នាយកដ្ឋានបញ្ជូនអគ្គិសនី (ផែនការឆ្នាំ2025)

ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈដើម្បី ផ្គត់ផ្គង់ 24KV, Shunt Capacitor bank, 5Mvar ព្រមទាំងសម្ភារបន្ទាប់បន្សំ ចំនួន 12 Sets សម្រាប់ប្រើប្រាស់តាមបណ្តា អនុស្ថានីយអគ្គិសនី ជូន អង្គភាពអនុស្ថានីយ នៃ នាយកដ្ឋានបញ្ជូនអគ្គិសនី (ផែនការឆ្នាំ2025) ។

អគ្គិសនីកម្ពុជា បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/ សហគ្រាសបំពេញ ដើម្បីចូលរួមដេញថ្លៃ និងមានដាក់លក់នៅ អង្គភាពលទ្ធកម្មអគ្គិសនីកម្ពុជា ដែលមានអាសយដ្ឋានៈ អាគារលេខ២ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញចាប់ពី ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ២០២៥ តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទាក់ទងលេខ៖ 092 65 23 57 និង Website: www.edc.com.kh) ។
កាលបរិច្ឆេទឈប់ទទួលសំណើដេញថ្លៃ នៅម៉ោង ១៤:០០ ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ២០២៥ ។
ការបើកសំណើដេញថ្លៃ នឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្ម តាមអាសយដ្ឋានខាងលើ វេលាម៉ោង ១៥:០០ ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ២០២៥ ។

ក្រុមហ៊ុន/សហគ្រាស ដែលចូលរួមដាក់ឯកសារដេញថ្លៃ ស្នើសុំភ្ជាប់បន្ថែមមកជាមួយ នូវឯកសារដេញថ្លៃ ដែលបាន ថតចម្លងត្រឹមត្រូវតាមច្បាប់ដើម និងភ្ជាប់មកជាមួយនូវ Soft Copy ដែលជាឯកសារ Scan របស់ឯកសារដេញថ្លៃនេះ ។ ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាព ជាមួយគ្នាឬមានប្រភពតែមួយអាចដាក់ សំណើដេញថ្លៃបានតែមួយគត់។ ក្រុមហ៊ុន/សហគ្រាស ដែលមានបំណងចូលរួមដេញថ្លៃ សូមអញ្ជើញទាក់ទង ជាមួយអង្គភាពលទ្ធកម្ម ដើម្បីទិញ ឯកសារដេញថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការដេញថ្លៃនេះ ៕

To Top