មូស្គូ៖ អភិបាលក្រុងលោក Vladimir Saldo បានឲ្យដឹង នៅលើបណ្តាញ Telegram ថា មនុស្សរាប់សិបនាក់ បានជាប់នៅក្រោមគំនរបាក់បែក នៃអគារលំនៅដ្ឋានមួយកន្លែងនៅទីក្រុង Aleshki ក្នុងតំបន់ Kherson បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាស របស់កងកម្លាំងអ៊ុយក្រែន។
លោកបានឲ្យដឹងថា គ្រាប់បែកពីលើអាកាសចំនួនពីរ បានវាយប្រហារអគារនៅម៉ោងប្រហែល ៤រសៀល ម៉ោងនៅទីក្រុងមូស្គូ ដែលបណ្តាលឱ្យមានការ ដួលរលំអគារលំនៅដ្ឋាន ដោយលោកបានបន្ថែមថា ចំនួនពិតប្រាកដនៃអ្នកស្លាប់ និងរបួសនៅតែមិនទាន់កំណត់បាននៅឡើយ។
លោកបានបន្ថែមថា យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន បានបន្តហោះហើយពីលើទីតាំង វាយប្រហារ ដែលធ្វើឱ្យវាមិនអាចទៅរួចទេ សម្រាប់បុគ្គលិកសង្គ្រោះ និងសេវាក្រុង ដើម្បីចាប់ផ្តើមបោសសម្អាតកំទេចកំទី ដោយសុវត្ថិភាព៕
ប្រែសម្រួល ឈូក បូរ៉ា
