កៀវ៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន លោក Heorhiy Tykhyi បានឲ្យដឹងថា ជំនួយការពារជាតិរបស់សហរដ្ឋអាមេរិក ដល់អ៊ុយក្រែន ដែលត្រូវបានគេរាយការណ៍ថា បានផ្អាកនោះ ឥឡូវនេះបានត្រឡប់មកវិញហើយ។
លោក Tykhyi ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine ថា “គិតត្រឹមថ្ងៃនេះ ការគាំទ្រផ្នែកការពារជាតិរបស់អាមេរិកនៅតែបន្ត” ដែលវាអាចនឹងមិនជួយបញ្ចប់សង្គ្រាមរបស់អ៊ុយក្រែនជាមួយនឹងរុស្ស៊ីនោះទេ។
លោកក៏បានកត់សម្គាល់ផងដែរថា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha គ្រោងនឹងពិភាក្សាជាមួយតំណាងសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗនេះ។
កាលពីដើមខែនេះ ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក Politico បានរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោន បានបញ្ឈប់ការដឹកជញ្ជូនកាំជ្រួចការពារដែនអាកាសមួយចំនួន និងគ្រាប់បែកជាក់លាក់ផ្សេងទៀតទៅកាន់ប្រទេសអ៊ុយក្រែន។ ក្រសួងការពារជាតិអ៊ុយក្រែនបានស្នើឱ្យមានការសន្ទនាជាមួយសហរដ្ឋអាមេរិកបន្ថែមទៀត ដើម្បីបញ្ជាក់អំពីរបាយការណ៍នេះ។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹងថា សហរដ្ឋអាមេរិក នឹងផ្តល់ឱ្យទីក្រុងគៀវនូវ “អាវុធមួយចំនួនទៀត” រួមទាំងឧបករណ៍ការពារ” មួយចំនួនទៀតផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា
