កាប៊ុល៖ ប៉ូលិសអាហ្វហ្គានីស្ថាន បានរកឃើញឃ្លាំងស្ដុកអាវុធ និងគ្រាប់រំសេវក្នុងបរិមាណដ៏ច្រើននៅក្នុងខេត្ត Helmand ភាគខាងត្បូងប្រទេស ក្នុងរយៈពេលបីខែចុងក្រោយនេះ ដោយមានមនុស្សចំនួន ៥៨ នាក់ត្រូវបានចាប់ខ្លួន នេះបើតាមប្រធានខេត្តសម្រាប់សកម្មភាពប្រឆាំងឧក្រិដ្ឋកម្មលោក Mawlawi Abdul Satar ។
មន្ត្រីរូបនេះបានឲ្យដឹងថា អាវុធដែលរួមមានកាំភ្លើងខ្លីចំនួន ៤៥ ដើម គ្រាប់ Kalashnikovs ៧ បំណែក កាំភ្លើងវែង ៩ ប្រភេទផ្សេងទៀត កាំជ្រួចរាប់រយគ្រាប់ និងឧបករណ៍យោធាផ្សេងទៀត ត្រូវបានរកឃើញក្នុងអំឡុងពេលប្រតិបត្តិការនៅក្នុងរដ្ឋធានី Lashkar Gah និងស្រុកមួយចំនួនក្នុងរយៈពេលបីខែកន្លងមកនេះ។
មន្ត្រីដដែលអះអាងថា អាវុធ និងគ្រាប់រំសេវទាំងអស់ត្រូវបានប្រគល់ទៅឲ្យអាជ្ញាធរពាក់ព័ន្ធកាលពីពេលថ្មីៗនេះ។ ប៉ូលីសក៏បានចាប់ខ្លួនមនុស្សចំនួន ៥៨ នាក់ផងដែរ ដោយចោទប្រកាន់ពីបទពាក់ព័ន្ធក្នុងសកម្មភាពឧក្រិដ្ឋកម្ម ដូចជាចោរកម្ម ប្លន់ប្រដាប់អាវុធ និងឃាតកម្ម ដោយបន្ថែមថាប៉ូលីសនឹងមិនអនុញ្ញាតឱ្យនរណាម្នាក់បង្កើតបញ្ហាច្បាប់ និងសណ្តាប់ធ្នាប់នៅក្នុងខេត្តនោះទេ។
គួរបញ្ជាក់ថា នៅក្នុងប្រតិបត្តិការស្រដៀងគ្នានេះ ប៉ូលីសក៏បានរាយការណ៍ពីការរកឃើញអាវុធ និងគ្រាប់រំសេវ រួមទាំងបំណែក AK-47 ចំនួន ១៣ដើម និងគ្រាប់រ៉ុក្កែតចំនួន ៦គ្រាប់ នៅក្នុងខេត្ត Kandahar ដែលជាខេត្ដជិតខាងរបស់ខេត្ដ Helmand កាលពីថ្ងៃសៅរ៍៕
ប្រែសម្រួល ឈូក បូរ៉ា
