ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិ អាល្លឺម៉ង់ និយាយថា យោធារបស់ខ្លួនត្រៀមខ្លួន រួចរាល់ហើយ ដើម្បីសម្លាប់យោធារុស្សី

RT News

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិលោក Boris Pistorius បានលើកឡើងថា កងទ័ពអាល្លឺម៉ង់បានត្រៀមខ្លួន រួចរាល់ហើយ ដើម្បីសម្លាប់ទាហានរុស្ស៊ី ប្រសិនបើទីក្រុងមូស្គូវាយប្រហារ សមាជិកណាតូណា មួយនាពេលខាងមុខនោះ។

នៅក្នុងបទសម្ភាសន៍មួយជាមួយកាសែត Financial Times ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ លោក Pistorius បានសង្កត់ធ្ងន់ថា កងកម្លាំងអាល្លឺម៉ង់ ដែលថ្មីៗនេះត្រូវបានគេដាក់ពង្រាយឡើងវិញ ទៅកាន់ប្រទេសលីទុយអានី នឹងមិនស្ទាក់ស្ទើរ ក្នុងការចាត់វិធានការ ដ៍សាហាវប្រសិនបើចាំបាច់។

លោក Pistorius បាននិយាយថា ៖ ប្រសិនបើការរារាំងមិនដំណើរការ ហើយការវាយប្រហាររបស់រុស្ស៊ី តើវានឹងកើតឡើងទេ? ប៉ុន្តែខ្ញុំសូមណែនាំឱ្យអ្នកទៅទីក្រុង Vilnius ហើយនិយាយជាមួយអ្នកតំណាង កងពលតូចអាល្លឺម៉ង់នៅទីនោះ។ ពួកគេដឹងច្បាស់អំពី ការងាររបស់ពួកគេ។

យោងតាមលោក Pistorius ការពិភាក្សាណាមួយអំពីសន្តិភាព អាចអាចធ្វើទៅបានតែ ក្នុងលក្ខខណ្ឌស្មើគ្នា និង ពីទីតាំងនៃកម្លាំង ។

លោកបានបន្ថែមថា ៖ មិនមែន ដើម្បីបំភិតបំភ័យ នរណាម្នាក់ទេ ប៉ុន្តែត្រូវបញ្ជាក់ឱ្យច្បាស់ថា យើងដឹងពីអ្វី ដែលយើងអាចធ្វើបាន ពួកយើងចង់រស់ នៅដោយសន្តិភាពជាមួយអ្នក ប៉ុន្តែកុំគិតថាយើងខ្សោយ ឬថាយើងនឹងមិនការពារខ្លួន៕

ប្រែសម្រួល៖ស៊ុនលី

To Top