តូក្យូ៖ លោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ នឹងធ្វើការសម្រេចចិត្តជាផ្លូវការ លើការពន្យារពេលមួយខែទៀត ទៅក្នុងភាពអាសន្ន ទូទាំងប្រទេសនៅថ្ងៃច័ន្ទនេះ ដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ បើទោះបីជាមានរោគសញ្ញា មិនអំណោយផលនៃ ករណីធ្លាក់ចុះក៏ដោយ។
ការពន្យាពេលហួសថ្ងៃពុធ ដែលជាថ្ងៃចុងក្រោយនៃថ្ងៃឈប់ សម្រាកសប្តាហ៍មាសរបស់ប្រទេសជប៉ុន ដល់ថ្ងៃទី៣១ ខែឧសភា បានកើតឡើងខណៈដែលប្រព័ន្ធ វេជ្ជសាស្ត្រមានសភាពទ្រុឌទ្រោមនិងសកម្មភាពសេដ្ឋកិច្ចធ្លាក់ចុះ ដោយសារការស្នើសុំនៅផ្ទះ និងបិទអាជីវកម្មក្រោមសេចក្តីប្រកាសអាសន្ន។
លោកអាបេ បានដាក់មូលដ្ឋានគ្រឹះ សម្រាប់ការពន្យារពេល កាលពីសប្តាហ៍មុនដោយ និយាយថាការវិលត្រឡប់ទៅរកភាពធម្មតាវិញ នឹងមិនកើតឡើងឆាប់ៗនេះទេ។
ក្រុមអ្នកជំនាញខាងវេជ្ជសាស្ត្រ របស់រដ្ឋាភិបាលបានផ្តល់ អនុសាសន៍កាលពីថ្ងៃសុក្រថា វិធានការបន្ទាន់គួរតែត្រូវបានរក្សាទុក ជាបណ្តោះអាសន្ន ដើម្បីការពារការកើនឡើង នៃការឆ្លងមេរោគកូវីដ-១៩ ថ្មីដែលនឹងធ្វើឱ្យប៉ះពាល់ ដល់មន្ទីរពេទ្យបន្ថែមទៀត ៕
ដោយ ឈូក បូរ៉ា