ព័ត៌មានអន្តរជាតិ

ឥណ្ឌូណេស៊ី ផ្តល់អាទិភាព ដល់ការបន្តការចរចា លើពន្ធគយរបស់អាមេរិក ខណៈស្វែងរកសិទ្ធិធ្វើពាណិជ្ជកម្ម ជាមួយដៃគូផ្សេងទៀត

xinhua

ហ្សាកាតា ៖ អនុរដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូណេស៊ី លោកស្រី Dyah Roro Esti បានឲ្យដឹង ថា ការសម្រេចចិត្តលើការចរចារតម្លៃពន្ធរវាងប្រទេសឥណ្ឌូនេស៊ី និងសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងប្រកាសនៅ ក្នុងខែសីហា ហើយបើទោះជាប្រទេសនេះ ផ្តល់អាទិភាពដល់ការបន្តការចរចា លើពន្ធគយរបស់អាមេរិក ប៉ុន្ដែបានបង្ហាញបំណងស្វែង រកសិទ្ធិធ្វើពាណិជ្ជកម្មជាមួយដៃគូផ្សេងទៀត។

លោកស្រីបានប្រាប់សភាថា “សូមរង់ចាំ សម្រាប់ខែក្រោយ។ យើងនឹងមើលថាតើការសម្រេចចិត្តនឹងទៅជាយ៉ាងណា ឬថាតើនឹងមានការផ្លាស់ប្តូរអ្វីទេ”។ សេចក្តីប្រកាសនាពេលខាងមុខនឹងបង្ហាញថា តើការកែសម្រួលណាមួយ ចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ទាក់ទងនឹងពន្ធគយ ៣២ ភាគរយលើប្រទេសឥណ្ឌូនេស៊ី នឹងត្រូវធ្វើឡើងឬអត់។

លោកស្រី Dyah ក៏បានបញ្ជាក់ដែរថា ឥណ្ឌូណេស៊ី នៅតែប្តេជ្ញាចិត្តក្នុងការចរចាបន្ថែមទៀត។ លោកស្រី បានកត់សម្គាល់ថា “ជាថ្មីម្តងទៀតយើងកំពុង ផ្តល់អាទិភាពដល់ការចរចា និងការទំនាក់ទំនង” ។ លោកស្រីក៏បានលើកឡើងពីសារៈសំខាន់ នៃការបន្តកិច្ចខិតខំប្រឹងប្រែងរបស់ឥណ្ឌូនេស៊ី ក្នុងការបើកសិទ្ធិទទួលបានពាណិជ្ជកម្ម ជាមួយដៃគូពាណិជ្ជកម្មផ្សេងទៀត ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top