ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានស្នើឲ្យស្រ្តីរូបស្រស់ម្នាក់ មកបំភ្លឺជាបន្ទាន់ ចំពោះការប្រើភាសាអសីលធម៌ ប្រមាថមកលើថ្នាក់ដឹកនាំនៃស្នងការខេត្ត ។
យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឲ្យដឹងថា ការឲ្យស្រ្តីស្អាតម្នាក់នេះមកស្រាយបំភ្លឺ ក្រោយពីស្រ្តីនេះដែលមានផេកហ្វេសប៊ុកឈ្មោះ Ka Green បានថតក្បួនរថយន្ត ប្រតិភូ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្នុងភូមិសាស្រ្តខេត្តកំពង់ធំបង្ហោះដោយប្រើពាក្យសំដីអសីលធម៌ ជេរប្រមាថមកលើថ្នាក់ដឹកនាំ និងក្បួនប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលដែលបានត្រឡប់ពីការអញ្ជើញសំណេះសំណាល សួរសុខទុក្ខ នាំយកសម្ភារ បរិក្ខារ គ្រឿងឧបភោគបរិភោគ ឱសថ និងថវិកា ផ្តល់ជូនគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ ខេត្តព្រះវិហារ។
ពាក់ព័ន្ធករណីនេះ ម្ចាស់គណនីផេកហ្វេសប៊ុកឈ្មោះ Ka Green ត្រូវចូលខ្លួនមកបំភ្លឺជាបន្ទាន់ និងធ្វើវីដេអូសុំទោស ចំពោះទង្វើដែលបានប្រមាថមកលើថ្នាក់ដឹកនាំ និងប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល៕



