ព័ត៌មានអន្តរជាតិ

សម្ព័ន្ធអារ៉ាប់ ថ្កោលទោស ផែនការរបស់អ៊ីស្រាអែល ក្នុងការបង្កើត “ទីក្រុងមនុស្សធម៌” នៅតំបន់ហ្គាហ្សា

xinhua

គែរ៖ សម្ព័ន្ធអារ៉ាប់បានថ្កោលទោសនាពេលថ្មីៗនេះ ចំពោះផែនការ របស់អ៊ីស្រាអែល ដែលគ្រោងនឹងបង្ខាំង ប្រជាជនប៉ាឡេស្ទីនទៅជា “ទីក្រុងមនុស្សធម៌” នៅភាគខាងត្បូង តំបន់ហ្គាហ្សាស្ទ្រីប ដែលជាផែនការមួយត្រូវ បានគេមើលឃើញថា ជាការប៉ុនប៉ងកាន់កាប់តំបន់ហ្គាហ្សា ដោយគ្មានការអៀនខ្មាស ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ សម្ព័ន្ធអារ៉ាប់បានអះអាងថា ផែនការនេះ “មិនទាក់ទងនឹងភាពស៊ីវិល័យ ឬគោលការណ៍មនុស្សធម៌នោះទេ” ដោយសង្កត់ធ្ងន់ថា សំណើនេះឆ្លុះបញ្ចាំងពី “ការថយចុះសីលធម៌នៃការកាន់កាប់” ។

ប្រភពបានបន្ថែមថាផែនការនេះបានលាតត្រដាងពីចេតនា របស់អ៊ីស្រាអែលក្នុងការបន្ត “ការបោសសម្អាតជនជាតិភាគតិច” និងកាន់កាប់តំបន់ហ្គាហ្សាឡើងវិញ ហើយអាចត្រួសត្រាយផ្លូវ សម្រាប់ការតាំងទីលំនៅរបស់អ៊ីស្រាអែលថែមទៀតផង។

អង្គការ Pan-Arab បានអំពាវនាវ ដល់សហគមន៍អន្តរជាតិឱ្យប្រឈមមុខនឹង “គ្រោងការណ៍អមនុស្សធម៌” ដែលជាផែនការយកមុខ របស់អ៊ីស្រាអែល ដោយបង្ខំដោយសង្កត់ធ្ងន់ លើតម្រូវការជាបន្ទាន់ សម្រាប់កិច្ចព្រមព្រៀង បទឈប់បាញ់ នៅតំបន់ហ្គាហ្សា។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា រដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែលលោក Israel Katz បានឲ្យដឹង កាលពីដើមខែនេះថា លោកបានណែនាំដល់កងកម្លាំងការពារអ៊ីស្រាអែល និងក្រសួងរបស់ លោកឱ្យនាំយកផែនការបង្កើត “ទីក្រុងមនុស្សធម៌” ថ្មីមួយនៅទីក្រុងរ៉ាហ្វា ។

យោងតាមលោករដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែលរូបនេះ បានឲ្យដឹងថា ជនជាតិប៉ាឡេស្ទីនចំនួន ៦០ម៉ឺន នាក់ ដំបូងដែលរស់នៅ​ ក្នុងតំបន់ឆ្នេរ al-Mawasi នឹងត្រូវបានផ្ទេរ ទៅទីក្រុងរ៉ាហ្វា ក្នុងរយៈពេល ៦០ ថ្ងៃនៃកិច្ច ព្រមព្រៀងបទឈប់បាញ់ ដែលបានព្រមព្រៀងគ្នា ហើយប្រជាជនស៊ីវិលទាំងមូលនៃតំបន់ហ្គាហ្សាជាង ២ លាននាក់ នៅទីបំផុតនឹងត្រូវផ្លាស់ទីលំនៅ ទៅទីក្រុងភាគខាងត្បូងនេះ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top