ព័ត៌មានអន្តរជាតិ

ឧបនាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ លោក Phumtham Wechayachai ចោទអតីតរដ្ឋមន្ត្រីមហាផ្ទៃ ជុំវិញរឿងថវិកា ផ្តល់ឱ្យក្នុងមូលដ្ឋាន

បរទេស៖ ឧបនាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ លោក Phumtham Wechayachai បានចោទអតីតរដ្ឋមន្ត្រីមហាផ្ទៃ លោក Anutin Charnvirakul ថា បានបញ្ជូនថវិកា ក្នុងស្រុកដោយអយុត្តិធម៌ ទៅកាន់មូលដ្ឋានរឹងមាំ របស់គណបក្ស Bhumjaithai (BJT) ក្នុងអំឡុងពេលកាន់តំណែងរបស់គាត់ – ការចោទប្រកាន់នេះ ក៏ត្រូវបានលោក Anutin បានបដិសេធផងដែរ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Phumtham បាននិយាយថា ខណៈពេលដែលអង្គភាពរដ្ឋបាល ក្នុងតំបន់នៅខាងក្រៅ តំបន់របស់គណបក្ស Bhumjaithai ទទួលបានត្រឹមតែ 1-3 លានបាត ទីតាំងរឹងមាំសំខាន់ៗ របស់អតីតគណបក្សចម្រុះ ដូចជា នៅខេត្ត Buri Ram និង ខេត្ត Surin ត្រូវបានបែងចែកជាចំនួនធំជាង ។ អ្នកខ្លះទទួលបានដល់ទៅ ៧០០ លានបាត។

លោកបាននិយាយថា ការបែងចែកទាំងនេះ បានមកពីកញ្ចប់ជំរុញសេដ្ឋកិច្ច ១៥៧ ពាន់លានបាតរបស់រដ្ឋាភិបាល ដែលត្រៀម សម្រាប់ស្ថាប័នរដ្ឋបាលមូលដ្ឋានទូទាំងប្រទេស។

ដោយលើកឡើងពីការជូនដំណឹង ពីការិយាល័យថវិកា លោក Phumtham ក៏បានចោទលោក Anutin អតីតរដ្ឋមន្ត្រីមហាផ្ទៃ ថា បានអនុម័តសំណើថវិកា ដែលមិនត្រូវគ្នា នឹងការកត់ត្រាក្នុងមូលដ្ឋាន ទិន្នន័យរបស់ការិយាល័យ។

ប្រែសម្រួលៈ ណៃ តុលា

To Top