ព័ត៌មានអន្តរជាតិ

លោក អាបេ សោកស្តាយ ដែលខកខានមិនបានសម្រេច គោលដៅធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញត្រឹមឆ្នាំ២០២០

តូក្យូ៖ លោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ បានសម្តែងការសោកស្តាយ កាលពីថ្ងៃអាទិត្យ ដែលមិនបានសម្រេចគោលដៅ របស់លោកក្នុងការនាំយក ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ សន្តិភាពនិយមរបស់ជប៉ុន ជាលើកដំបូងនៅឆ្នាំ២០២០ ។

ប៉ុន្តែនៅក្នុងសារមួយដែលត្រូវ បានចេញផ្សាយនៅថ្ងៃគម្រប់ខួប ៧៣ ឆ្នាំនៃច្បាប់កំពូល ដែលចូលជាធរមាននោះលោកអាបេ បានលេីកឡេីងថា “គ្មានការងឿងឆ្ងល់ទាល់តែសោះ នៅក្នុងការប្តេជ្ញាចិត្តរបស់ខ្ញុំ ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ” ខណៈក្រុមប្រឆាំង បានរិះគន់លោក ចំពោះការព្យាយាមបង្កើតសន្ទុះឆ្ពោះទៅរក គោលដៅដោយជំរុញ អារម្មណ៍នៃវិបត្តិក្នុងចំណោមសាធារណជនជុំវិញការ ផ្ទុះឡើងនៃវីរុសកូវីដ-១៩នេះ។

សាររបស់លោកនាយករដ្ឋមន្រ្តី អាបេ ត្រូវបានផ្តល់ទៅឱ្យក្រុមប្រមូលផ្តុំ អភិរក្សនិយមនិងធ្វើវិសោធនកម្មដែលត្រូវបានគេ ធ្វើឡើងក្នុងទម្រង់តាមអ៊ិនធឺណិត ក្នុងឆ្នាំនេះដើម្បីការពារការរីករាលដាលនៃមេរោគ ៕

ដោយ ឈូក បូរ៉ា

To Top