អត្ថបទ

លើកទី១ក្នុងសង្វៀនប្រដាល់គុនខ្មែរ INDOOR! ប្រាក់រង្វាន់រហូតដល់ទៅ១ម៉ឺនដុល្លារសម្រាប់ម្ចាស់ជ័យលាភីរបស់ព្រឹត្តិការណ៍ប្រកួតប្រដាល់ដាហ្សអ្នកចម្បាំងគុនខ្មែរ!

(ភ្នំពេញ)៖ ភេសជ្ជៈប៉ូវកម្លាំង ដាហ្ស ដែលជាផលិតផលបង្កើតឡើងដោយស្នាដៃកូនខ្មែរ តែងចាប់ឱកាស ឧបត្ថម្ភគាំទ្រទៅដល់វិស័យកីឡាផ្សេងៗនៅកម្ពុជា ដូចជាការបង្កើត «ព្រឹត្តិការណ៍ប្រកួតប្រដាល់ ដាហ្ស អ្នកចម្បាំងគុនខ្មែរ» សូម្បីតែវគ្គចម្រុះយកជើងខ្លាំងដណ្តើមខ្សែប្រវាត់ ក៏ប្រព្រឹត្តឡើងរយៈពេល ៨ សប្តាហ៍ ទម្រាំចម្រាញ់បានកីឡាករ ៨ រូប ត្រៀមប្រកួតយកខ្សែប្រវាត់ ខ្មែរ ប៊ែរើរីជីស ជាមួយប្រាក់រង្វាន់រហូតដល់ ១ ម៉ឺនដុល្លារ!

អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបង្ហើបពីគោលជំហររឹងមាំក្នុងការជំរុញវិស័យកីឡាគុនខ្មែរទៅប្រកួតលើឆាកអន្តរជាតិ ដោយអ្នកឧកញ៉ាតែងបន្តឧបត្ថម្ភគាំទ្រ បង្កើតវេទិកាប្រកួតប្រដាល់ជាច្រើន ដើម្បីបណ្តុះស្មារតីកីឡាករ ឱ្យខិតខំហ្វឹកហាត់រៀនសូត្ររាល់ថ្ងៃ សាងគ្រឹះរឹងមាំឱ្យវិស័យគុនខ្មែរ ឈរជើងបានយូរអង្វែងលើឆាកអន្តរជាតិ ដូចផលិតផល «Made in Cambodia» របស់ ខ្មែរ ប៊ែវើរីជីស ដែលអាចវាយលុកចូលទីផ្សារធំៗក្នុងតំបន់អាស៊ី និងទទួលស្គាល់ដោយស្ថាប័នអន្តរជាតិ។

ជាមួយគ្នានេះ «ព្រឹត្តិការណ៍ CAMBODIA ថ្នាលប្រដាល់គុនខ្មែរ» របស់ទឹកពិសាកម្ពុជា ដែលជាសង្វៀនប្រដាល់ ផ្តោតសំខាន់លើការបណ្តុះកីឡាករគុនខ្មែរវ័យក្មេង ក៏បានឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាសប្តាហ៍ខាងមុខ ដែលនេះបង្ហាញច្បាស់ពីភាពរីកចម្រើន និងសន្ទុះគាំទ្រកីឡាប្រដាល់គុនខ្មែរ ក្រោមការចូលរួមឧបត្ថម្ភគាំទ្រពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។

ព្រឹត្តិការណ៍ប្រកួតប្រដាល់ ដាហ្ស អ្នកចម្បាំងគុនខ្មែរ នឹងធ្វើឡើងនៅថ្ងៃទី ២០ កក្កដា ២០២៥ វេលាម៉ោង ៥:៤៥ នាទីល្ងាច និងព្រឹត្តិការណ៍ប្រកួតប្រដាល់ថ្នាលគុនខ្មែរ នឹងធ្វើឡើងនៅថ្ងៃទី ១៩ កក្កដា ២០២៥ វេលាម៉ោង ៦:០០ ល្ងាច នៅស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ព្រែកកំពឹស ដែលបងប្អូនអាចចូលរួមទស្សនាដោយសេរី ឬ តាមការផ្សាយផ្ទាល់លើកញ្ចប់ទូរទស្សន៍ប៉ុស្តិ៍លេខ ៥ និងផេកផ្លូវការរបស់ DAZZ និង​ ទឹកពិសាកម្ពុជា។

ខ្មែរ ប៊ែវើរីជីស! អ្នកគាំទ្រលើកស្ទួយវិស័យកីឡាគ្រប់ប្រភេទនៅកម្ពុជា!

To Top