ព័ត៌មានជាតិ

លោក សយ សុភាព កោតសរសើរអភិបាលខេត្តតាកែវ ដែលយល់ពីកង្វល់និងរកវិធីដោះស្រាយ ដោយភាពទទួលខុសត្រូវខ្ពស់ មិនឱ្យរាស្ត្រអស់សង្ឃឹម

តាកែវ៖ លោក សយ សុភាព ក្នុងនាមជាប្រជាពលរដ្ឋរស់នៅក្នុងស្រុកសំរោង និងជាអគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានសម្ដែងការកោតសរសើរជូនចំពោះលោក វុិ សំណាង អភិបាលខេត្តតាកែវ ដែលយល់ពីកង្វល់ និងរកវិធីដោះស្រាយ ដោយភាពទទួលខុសត្រូវខ្ពស់ មិនឱ្យរាស្ត្រអស់សង្ឃឹម។

ប្រវត្តិនៃរឿង៖ https://dap-news.com/?p=523020

តាមរយៈគណនីហ្វេសប៊ុក នៅព្រលប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ លោក សយ សុភាព បានសរសេររៀបរាប់យ៉ាងដូច្នេះថា​៖

«សូមសម្តែងនូវការកោតសរសើរជូនលោក អភិបាលខេត្ត តាកែវ ជាទីស្រលាញ់ដ៏ជ្រាលជ្រៅ! លោកពិតជាអភិបាលខេត្តរបស់យើងខ្ញុំពិតប្រាកដ ដែលយល់ពីកង្វល់ និងរកវិធីដោះស្រាយ ដោយភាពទទួលខុសត្រូវខ្ពស់ មិនឱ្យរាស្ត្រអស់សង្ឃឹម។
មិនតែប៉ណ្ណោះ លោកបានខិតខំគៀងគរ អ្នកវិនិយោគបរទេសស្របតាមគោលនយោបាយដ៏បិុនប្រសព្វ របស់សម្តេចតេជោ-ធិបតី មកអភិវឌ្ឍន៍នៅក្នុងទឹកដីខេត្ត តាកែវ (ព្រះនាង លីវយី) ហើយបង្កភាពងាយស្រួលថែមទៀត។ សូមអរព្រះគុណទសបារមី វត្តអង្គទន្លាប់ ដែលបានជួយថែរក្សាប្រជារាស្រ្តនិងទឹកដីតំបន់ព្រៃស្នួលនេះ។ សូមបងប្អូនទាំងអស់ នៅស្រុកសំរោង ដែលនឹងរងផលប៉ពាល់ដោយការធ្វើបណ្ណកម្មសិទ្ធតាមការស្នើរបស់បុគ្គលខិលខូចរួចចាក់ដីលុបនេះឈប់បារម្ភណ៍តទៅទៀតចាប់ពីពេលនេះតទៅ។
សូមលោកអភិបាលទួលនូវការស្រលាញ់រាប់អានដ៏ជ្រាលជ្រៅអំពីខ្ញុំ! សយ សុភាព អ្នកកាសែតនិងប្រជាជន នៅភូមិព្រៃស្នួល ឃុំរៀង ស្រុកសំរោង» ៕

To Top