ព្រុចសែល៖ គណៈកម្មការអឺរ៉ុប កាលពីថ្ងៃពុធបានស្នើសុំថវិកាចំនួន ២ទ្រីលានអឺរ៉ូ (២.៣៣ ទ្រីលានដុល្លារ) សម្រាប់ឆ្នាំ ២០២៨-២០៣៤ សម្រាប់សហភាពអឺរ៉ុប។ សំណើថវិកានឹងបង្កើនការចំណាយ របស់សហភាពអឺរ៉ុប ដល់ជាមធ្យម ១.២៦ ភាគរយ នៃប្រាក់ចំណូលជាតិសរុបរបស់ប្លុក កើនឡើងពីប្រហែល ១.១ ភាគរយក្នុងអំឡុង ពេលវដ្តនៃឆ្នាំ២០២១-២០២៧ បច្ចុប្បន្ន ។
ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានពណ៌នាអំពីថវិកានេះថា “ធំជាង ឆ្លាតវៃ និងច្បាស់ជាង” ដោយលើកឡើងថា វាឆ្លុះបញ្ចាំងពីមហិច្ឆតារបស់អឺរ៉ុប ក្នុងការដោះស្រាយបញ្ហាប្រឈម និងពង្រឹងឯករាជ្យភាពរបស់ខ្លួន។ ផែនការនេះរួមបញ្ចូល ទាំងមូលនិធិប្រកួតប្រជែងអឺរ៉ុបថ្មី ដែលមានតម្លៃ ៤០៩ ពាន់លានអឺរ៉ូ ដែលមានបំណងពង្រឹង វិស័យការពារជាតិ របស់សហភាពអឺរ៉ុប ពន្លឿនការច្នៃប្រឌិតឧស្សាហកម្ម និងគាំទ្រការផ្លាស់ប្តូរ ទៅជាថាមពលស្អាត នៅទូទាំងរដ្ឋជាសមាជិក ។
នៅក្នុងមូលនិធិនេះ ១៣១ ពាន់លានអឺរ៉ូ នឹងត្រូវបានបែងចែកទៅ ឱ្យវិស័យការពារជាតិ និងលំហអាកាស ដែលច្រើនជាង ៥ ដងក្នុងក្របខ័ណ្ឌហិរញ្ញ វត្ថុពហុឆ្នាំបច្ចុប្បន្ន ។ ខណៈដែលការផ្តល់មូលនិធិភាគ ច្រើននឹងនៅតែមកពីរដ្ឋសមាជិក សហភាពអឺរ៉ុប គណៈកម្មការកំពុងស្នើ សុំលំហូរចំណូលថ្មី រួមទាំងពន្ធលើក្រុមហ៊ុន ដែលមានចំណូលប្រចាំឆ្នាំលើសពី ១០០ លានអឺរ៉ូនៅក្នុងប្រទេសសហភាព អឺរ៉ុបណាមួយ៕
ប្រែសម្រួល ឈូក បូរ៉ា
