ព័ត៌មានអន្តរជាតិ

អឺរ៉ុប ជំរុញឱ្យធ្វើពិពិធកម្ម ទីផ្សារពាណិជ្ជកម្ម ជុំវិញការបង្ខិតបង្ខំ ផ្នែកពន្ធគយរបស់អាមេរិក ដែលការរំខានដល់ខ្សែ សង្វាក់ផ្គត់ផ្គង់

xinhua

បរទេស៖ នៅពេលដែលក្រុងវ៉ាស៊ីនតោន ជំរុញការយកពន្ធបន្ថែមលើផលិតផលពីសហភាពអឺរ៉ុប  និងលើសពីនេះ មន្ត្រី និងអ្នកជំនាញអឺរ៉ុបកំពុងជំរុញឱ្យការ ធ្វើពិពិធកម្មទីផ្សារ ពាណិជ្ជកម្ម ដើម្បីកាត់បន្ថយការខូចខាត ដែលការបង្ខិតបង្ខំបែបនេះ កំពុងប៉ះពាល់ដល់ខ្សែ សង្វាក់ផ្គត់ផ្គង់ពិភពលោក។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃសៅរ៍សប្ដាហ៍មុនថា រដ្ឋបាលរបស់លោកនឹងដាក់ពន្ធ ៣០ ភាគរយលើការនាំចេញរបស់អឺរ៉ុប និងម៉ិកស៊ិក ដោយសំអាងថា ការធ្វើពាណិជ្ជកម្មទ្វេភាគីយូរមកហើយ គឺមិនមានតុល្យភាព និងខ្វះទំនាក់ទំនងទៅវិញទៅមក។

មេដឹកនាំ Sinn Fein អៀរឡង់ លោកស្រី Mary Lou McDonald បានពណ៌នាការ គំរាមកំហែងពន្ធគយនេះថា “ងាយនឹងបង្កជាហេតុ” និង “មិនមានប្រយោជន៍ទាល់តែសោះ” ។ លោកស្រីបានប្រាប់កាសែតស៊ិនហួ ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងឡុងដ៍ថា “នោះបង្កបញ្ហាប្រឈមសម្រាប់អៀរឡង់ សម្រាប់អឺរ៉ុប សម្រាប់ពិភពលោក”។

បណ្តាប្រទេសនៅទូទាំងទ្វីបអឺរ៉ុប បានព្រមានអំពីផលប៉ះពាល់ នៃការវាយលុកពន្ធគយ ដែលមើលទៅហាក់ដូច ជាមិនឈប់ឈរលើសេដ្ឋកិច្ចរបស់ពួកគេ។ ធនាគារនៃស្លូវេនី បានប៉ាន់ប្រមាណថាពន្ធរបស់សហរដ្ឋអាមេរិក អាចរំខានដោយប្រយោលដល់ខ្សែសង្វាក់តម្លៃអឺរ៉ុបដ៏ធំទូលាយ និងប៉ះពាល់ដល់ការងារប្រហែល ១៥,០០០កន្លែង នៅក្នុងប្រទេសស្លូវេនី ដែលជាចំនួនដ៏សំខាន់នៅក្នុងប្រទេសដែលមានប្រជាជនត្រឹមតែ ២.១ លាននាក់ប៉ុណ្ណោះ។

ធនាគារកណ្តាលអង់គ្លេស ក៏បានឲ្យដឹងនៅក្នុងរបាយការណ៍ស្ថិរភាព ហិរញ្ញវត្ថុចុងក្រោយរបស់ខ្លួនថា សេដ្ឋកិច្ចពិភពលោក ប្រឈមនឹងហានិភ័យធ្លាក់ចុះ ដោយលើកឡើងពីពន្ធគយរបស់សហរដ្ឋអាមេរិក ហើយទោះបីជាមានកិច្ច ព្រមព្រៀងពាណិជ្ជកម្មថ្មីរវាងចក្រភពអង់គ្លេស និង សហរដ្ឋអាមេរិកក្នុងខែឧសភាក៏ដោយ ការកើនឡើងបន្ថែមទៀត នៃជម្លោះពាណិជ្ជកម្មទូទាំង ពិភពលោកអាចបង្កើនភាពតានតឹងផ្នែកហិរញ្ញវត្ថុ និងអូសទាញកំណើន សេដ្ឋកិច្ចក្នុងចក្រភពអង់គ្លេស។

ក្រុមហ៊ុនគ្រប់ទំហំ ចាប់ពីក្រុមហ៊ុន នាំចេញទៅសហរដ្ឋអាមេរិក ដល់ក្រុមហ៊ុនផលិត ដែលពឹងផ្អែកខ្លាំងលើខ្សែ​សង្វាក់ ផ្គត់ផ្គង់ពិភពលោក កំពុងមានអារម្មណ៍តានតឹង ដែលពន្ធគយកំពុងដាក់លើប្រតិបត្តិការរបស់ពួកគេ។ លោក Neb Chupin ស្ថាបនិកក្រុមហ៊ុន Hermes International របស់ប្រទេសក្រូអាត ដែលជាអ្នកផលិត ដ៏ជោគជ័យ នៅក្នុងទីផ្សារ សហរដ្ឋអាមេរិក បានឲ្យដឹងថា “ជាមួយនឹង ពន្ធគយ ១០ ភាគរយ យើងនឹងខាតបង់ប្រហែល ២០០០០ដុល្លារអាមេរិក ក្នុងមួយសប្តាហ៍។ តើនឹងមានអ្វីកើតឡើងជាមួយ នឹងពន្ធ ៣០ ឬ ៥០ ភាគរយ? ខ្ញុំមិនអាចសូម្បីតែគេងលក់ នៅពេលយប់ដោយសារតែស្ថានភាពមិនស្ថិតស្ថេរខ្លាំងបែបនេះ៕
ប្រែសម្រួល ឈូកបូរ៉ា

To Top