ព័ត៌មានអន្តរជាតិ

សភាតំណាងអាមេរិក អនុម័តសេចក្តីព្រាងច្បាប់ចំនួន ៣ លើរូបិយប័ណ្ណគ្រីបតូ

បរទេស៖ ឧស្សាហកម្មរូបិយប័ណ្ណគ្រីបតូ បានមើលឃើញចំណុចរបត់ថ្មីមួយ នៅពេលដែលសេចក្តីព្រាងច្បាប់ គ្រប់គ្រងស្ថិរភាពកាក់ និងបង្កើតក្របខ័ណ្ឌច្បាប់ សម្រាប់ឧស្សាហកម្មទាំងមូល គឺត្រូវបានអនុម័ត ដោយសភាតំណាងសហរដ្ឋអាមេរិក ។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅថ្ងៃទី ១៧ ខែកក្កដា គឺសភាតំណាងរាស្រ្តអាមេរិក បានបោះឆ្នោតអនុម័តច្បាប់ ដែលនឹងបង្កើតក្របខ័ណ្ឌច្បាប់ សម្រាប់ស្ថិរភាពកាក់។ សេចក្តីព្រាងច្បាប់នេះត្រូវបានគេហៅថា Genius Act គឺជាចំណុចរបត់មួយសម្រាប់ឧស្សាហកម្មទ្រព្យសកម្មឌីជីថល បន្ទាប់ពីមានការជំរុញជាច្រើនឆ្នាំសម្រាប់បទប្បញ្ញត្តិសហព័ន្ធ ។

សេចក្តីព្រាងច្បាប់នេះ នឹងបញ្ជូនទៅដល់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើច្បាប់នេះ។

សភាក៏បានអនុម័តសេចក្តីព្រាងច្បាប់ រូបិយប័ណ្ណគ្រីបតូពីរផ្សេងទៀតដែលនឹងផ្ទេរទៅព្រឹទ្ធសភាសម្រាប់ការពិចារណា។ មួយនឹងបង្កើតក្របខ័ណ្ឌច្បាប់ សម្រាប់រូបិយប័ណ្ណគ្រីបតូ (ច្បាប់នៃភាពច្បាស់លាស់) ។ មួយទៀតនឹងហាមឃាត់ សហរដ្ឋអាមេរិកពីការចេញរូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាល។ ទាំង Genius Act និង Clarity Act ធ្លាប់ទទួលបានការគាំទ្រទ្វេភាគីក្នុងសភា។

Stablecoins គឺជារូបិយប័ណ្ណគ្រីបតូ ដែលត្រូវបានបង្កើតឡើងនៅលើ blockchain ឬប្រព័ន្ធកាត់ត្រារបស់រូបិយប័ណ្ណគ្រីបតូ ហើយមានតួនាទីរក្សា ស្ថិរភាពតម្លៃ ដោយសហការទៅនឹង តម្លៃនៃរូបិយប័ណ្ណលុយសុទ្ធ ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពួកគេត្រូវបានប្រើប្រាស់យ៉ាង ទូលំទូលាយនៅក្នុងប្រតិបត្តិការរូបិយប័ណ្ណគ្រីបតូ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top