ព័ត៌មានជាតិ

អ្នកដំណើរមួយយន្តហោះពេញ ពីទីក្រុងសិនជិន ប្រទេសចិន បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ

ភ្នំពេញ​៖ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ជើងហោះហើរក្រុមហ៊ុន អាកាសចរណ៍ជាតិកម្ពុជា ដែលផ្ទុកអ្នកដំណើរពេញ បានហោះហើរចាកចេញពីទីក្រុងសិនជិន ប្រទេសចិន ចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលនេះជាការបើកជើងហោះហើរត្រង់លើកដំបូងពី សិនជិន ទៅខេត្តសៀមរាប។

បើតាមលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា ការបើកជាផ្លូវការនេះ បានបំពេញចន្លោះជើងហោះហើរត្រង់រវាងតំបន់ឆកធំៗ ក្នុងប្រទេសចិនមានដូចជាក្វាងទុង ហុងកុង ម៉ាកាវ និងទីក្រុងលំដាប់ជួរមុខចំនួន៤នៅចិន មានដូចជាប៉េកាំង សៀងហៃ ក្វាងចូវ និងសិនជិន ជាមួយនឹងខេត្តសៀមរាប និងបញ្ចូលនូវកម្លាំងរស់រវើកថ្មី សម្រាប់ឆ្នាំទេសចរណ៍ចិននិងកម្ពុជា ២០២៥៕

To Top