ភ្នំពេញ៖ អាជ្ញាធរមីនកម្ពុជាបដិសេធនិងច្រានចោលចំពោះការចោទប្រកាន់របស់សារព័ត៌មានថៃមួយចំនួន មកលើកម្ពុជាថា បានដាក់មីនជាថ្មី ក្រោយទាហានថៃបីនាក់រងគ្រោះថ្នាក់ដោយសារមីននៅក្នុងតំបន់មុំបី។


កាលពីថ្ងៃ១៦ កក្កដា ទាហានថៃបីនាក់បានដើរល្បាតនៅព្រំដែនហើយប៉ះចំគ្រាប់មីន បង្កឲ្យរងរបួស ក្នុងនោះមានម្នាក់បានដាច់កជើងឆ្វេង ៕


