ព័ត៌មានជាតិ

ប្រើល្បិចដើរជួលកាមេរ៉ាថតរូប របស់គេជាច្រើននាក់ យកទៅលក់ជាបន្តបន្ទាប់ ត្រូវជាប់ខ្នោះរបស់ អាវុធហត្ថរាជធានីភ្នំពេញ

ភ្នំពេញ៖​ បុរសម្នាក់ ត្រូវបានកម្លាំងជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចហាងលក់កាមេរ៉ាមួយកន្លែង ស្ថិតលើផ្លូវមុន្នីវង្ស សង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពីបុរសរូបនេះ បានដើរជួលកាមេរ៉ាថតរូបសរុប ១១គ្រឿង រួមនិងលែនកាមេរ៉ាជាច្រើនដើមទៀត ពីជនរងគ្រោះ ចំនួន០៩នាក់ ហើយយកទៅលក់​ តាមហាងកាមេរាខុសៗគ្នា ក្នុងតម្លៃ ០១គ្រឿងៗ ចំនួន ១២៥០ដុល្លារ រហូតដល់ ២២៥០ដុល្លារ តាមម៉ាករបស់កាំមេរ៉ានីមួយៗ សរុបបានលុយចំនួន ៤០,៤៤៤ដុល្លាអាមេរិក។

ជនសង្ស័យ ឈ្មោះ ជា លឹមហេង ភេទប្រុស អាយុ២០ឆ្នាំ បានសារភាពថា​ ខ្លួនទើបតែចាប់ផ្តើមប្រព្រឹត្តសកម្មភាព​ ដូចខាងលើពីខែឧសភា ឆ្នាំ២០២៥នេះប៉ុណ្ណោះ ហើយក៏ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន​ និង កសាងសុំណុំរឿង​ បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

To Top