ព័ត៌មានអន្តរជាតិ

រុស្សីបាញ់ទំលាក់ដ្រូន ជាច្រើនគ្រឿង នៅក្បែរទៅ នឹងទីក្រុងមូស្គូ

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី បានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែនជាច្រើនគ្រឿង ចូលទៅជិតទីក្រុងមូស្គូ អភិបាលក្រុងលោក Sergey Sobyanin បាននិយាយកាលពីថ្ងៃសុក្រ ។

អ៊ុយក្រែន​បាន​ធ្វើ​ការ ​វាយឆ្មក់ដ្រូន UAV ចូល​ជ្រៅ​ក្នុង​ប្រទេស​រុស្ស៊ី ​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ ដែល​ជា​ញឹក​ញាប់​វាយ​ប្រហារ​ទៅលើគោលដៅ ជាអគារ​លំនៅឋាន និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​ផ្សេង​ទៀតហើយ រដ្ឋាភិបាល​រុស្ស៊ី​ចាត់​ទុក​ការ​វាយ​ប្រហារ ​របស់​អ៊ុយក្រែន​ថា​ជា ការ​វាយ​ប្រហារ​ភេរវកម្ម ដោយ​ចេតនា​សំដៅ​លើ​ជន​ស៊ីវិល ។

នៅក្នុងការបង្ហោះនៅលើបណ្តាញ Telegram របស់គាត់ លោក Sobyanin បាននិយាយថា កងកម្លាំងការពារដែន អាកាសបានបាញ់ទម្លាក់យន្តហោះគ្មាន មនុស្សបើកដែលធ្វើដំណើរឆ្ពោះទៅទីក្រុងមូស្គូ ដោយបន្ថែមថា ក្រុមសង្គ្រោះបន្ទាន់កំពុងធ្វើការនៅកន្លែងធ្លាក់។

ប្រហែល៤០នាទី បន្ទាប់ពីរបាយការណ៍ដំបូង គាត់ បាននិយាយថា យន្តហោះគ្មានមនុស្ស បើករបស់អ៊ុយក្រែន ពីរគ្រឿងទៀត ត្រូវបានបំផ្លាញជិតរដ្ឋធានីទីក្រុងមូស្គូ ។ 

អភិបាលក្រុង បានរាយការណ៍ពី ឧប្បត្តិហេតុស្រដៀងគ្នានេះ កាលពីល្ងាចថ្ងៃពុធ និងដើមថ្ងៃព្រហស្បតិ៍ ។ ដោយឡែកក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថា យន្តហោះគ្មានមនុស្ស បើកសរុបចំនួន១០គ្រឿង ត្រូវបានស្ទាក់ចាប់ និងបំផ្លាញចោលមួយយប់ ក្នុងទីក្រុងមូស្គូ និងតំបន់ជុំវិញនោះ ៕

ប្រែសម្រួល៖ស៊ុនលី

To Top