ព័ត៌មានជាតិ

ប្រតិបត្តិ​ការ​បោស​សម្អាត​ ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​! គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឃាត់ខ្លួនជនសង្ស័យសរុប ២.៧៦៧ នាក់

ភ្នំពេញ៖ បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយគិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងមានសមត្ថកិច្ចរាជធានី ខេត្ត បានចាត់វិធានការបង្រ្កាបតាមគោលដៅចំនួន ៥២ទីតាំង ក្នុង១៥ រាជធានី ខេត្ត ដោយឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២.៧៦៧ នាក់ មានជនជាតិចិនចំនួន ៨៤៣នាក់ ក្នុងនោះដែរសមត្ថកិច្ចបានចាត់វិធានការបញ្ជូនមុខសញ្ញាសង្ស័យចំនួន ១១នាក់ទៅតុលាការដើម្បីចាត់វិធានការតាមនីតិវិធី។

To Top