ព័ត៌មានអន្តរជាតិ

យន្តហោះគ្មានមនុស្ស បើករបស់អ៊ុយក្រែន កំណត់គោលដៅវាយប្រហារ មកលើទីក្រុង មូស្គូ និងតំបន់ផ្សេងទៀតរបស់រុស្ស៊ី

RT News

បរទេស ៖ កងការពារដែន អាកាសរបស់រុស្ស៊ី បានបំផ្លាញយន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែនជាច្រើនគ្រឿង ដែលចូលមកតាមតំបន់ជាច្រើន កាលពីយប់ថ្ងៃអាទិត្យ និងព្រឹកថ្ងៃចន្ទ ។ ទីក្រុងគៀវបានបង្កើនការវាយឆ្មក់ដោយយន្តហោះគ្មានមនុស្សបើក (UAV) របស់ខ្លួនយ៉ាងជ្រៅទៅក្នុងទឹកដីរុស្ស៊ី ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ សូម្បីតែបន្ទាប់ពីការអំពាវនាវ ឱ្យមានការចរចា សន្តិភាពជាថ្មីក៏ដោយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា យ៉ាងហោចណាស់ យន្តហោះគ្មានមនុស្សបើកចំនួន ១៣ គ្រឿងបានហោះឆ្ពោះទៅកាន់រដ្ឋធានីរុស្ស៊ី ត្រូវបានស្ទាក់ចាប់នៅម៉ោង ៦ និង ៣០ នាទីព្រឹកថ្ងៃចន្ទ អភិបាលក្រុងម៉ូស្គូលោក Sergey Sobyanin បាននិយាយនៅលើ Telegram ដោយបន្ថែមថា សេវាសង្គ្រោះបន្ទាន់កំពុងធ្វើការនៅកន្លែង ធ្លាក់យន្តហោះដែលកំទេចកំទីយន្តហោះបានធ្លាក់ចុះ។

ការវាយឆ្មក់ក៏បានប៉ះពាល់ ដល់តំបន់ Rostov ភាគខាងត្បូងនៃប្រទេសរុស្ស៊ីផងដែរ ដែលអភិបាលខេត្តលោក Yury Slyusar បានរាយការណ៍ពីការ ស្ទាក់ចាប់ជាច្រើននៅក្នុងទីក្រុង Shakhty, Novoshakhtinsk និង Novocherkassk ។

យោងតាមអភិបាលក្រុងបានឱ្យដឹងថា មិនមានអ្នករងរបួសនោះទេ ប៉ុន្តែ យន្តហោះគ្មានមនុស្សបើកមួយគ្រឿង គឺបានធ្វើឱ្យខូចខាត “បន្ទប់គ្រប់គ្រងមួយ” នៃស្ថានីយ៍រថភ្លើងនៅក្នុងការតាំងទីលំនៅជីករ៉ែនៅជិតតំបន់ Shakhty ។ លោក Slyusar បាននិយាយថា កំទេចកំទីពីយន្តហោះគ្មានមនុស្ស បើកមួយផ្សេងទៀតបានវាយប្រហារ ផ្ទះឯកជនមួយ ផ្ទះបាយសម្រាប់រដូវក្តៅ និងរថយន្តពីរគ្រឿងនៅក្នុងភូមិក្បែរនោះ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top