ព័ត៌មានអន្តរជាតិ

បទវិភាគ៖ហ្វីលីពីន “ធ្វើដំណើរបញ្ច្រាស” វាមិនត្រឹមជាសកម្មភាព ផ្សងព្រេងប៉ុណ្ណោះទេ ថែមទាំងក៏គ្រោះថ្នាក់ខ្លាំង ណាស់ដែរ

បំណងទុច្ចរិត របស់ហ្វីលីពីន ចំពោះសមុទ្រចិនខាងត្បូង បាននិងកំពុងប្រែក្លាយទៅជា ផ្សងព្រេងនិយមដ៏ងប់ងុល ។ នាពេលថ្មីៗកន្លងទៅនេះ នាវាឆ្មាំសមុទ្រលេខ ៩៧០១ របស់ហ្វីលីពីន បានធ្វើសកម្មភាព នៅលំហសមុទ្រនៅក្បែរកោះ Huangyanនៃប្រទេសចិន ខណៈនោះ វាបានបរចូលជិត ដោយល្បឿនលឿន នូវផ្នែកកន្ទុយ របស់នាវាឆ្មាំ សមុទ្រចិនលេខ ២១៥៥០ និងលេខ៥០០៩ ចម្ងាយជិតបំផុតមានតែ ១រយម៉ែត្រប៉ុណ្ណោះ ដែលបាន គំរាមកំហែងយ៉ាង ធ្ងន់ធ្ងរ ដល់សន្តិសុខនាវាចរណ៍ របស់នាវាឆ្មាំសមុទ្រចិន ។ ប្រៀបធៀប នឹងរូបភាព “ទុនខ្សោយ” ដែលបង្កើតដោយចេតនា កាលពីមុន លើកនេះ នាវាឆ្មាំសមុទ្រ ហ្វីលីពីនបរចូល ជិតនាវាឆ្មាំសមុទ្រចិន ប្រកបដោយគ្រោះថ្នាក់ គឺកាន់តែបង្កប់ន័យបង្ករឿង និងជាសកម្មភាព កាន់តែជ្រុលហូស ហេតុ ដែលបានលាតត្រដាង ទាំងស្រុង នូវធាតុពិតផ្សងព្រេង របស់គោលនយោបាយហ្វីលីពីនចំពោះសមុទ្រចិនខាងត្បូង ។ មជ្ឈដ្ឋានខាងក្រៅត្រូវ មានការប្រុងប្រយ័ត្នថា ហ្វីលីពីនបាននិងកំពុងក្លាយជាប្រភព នៃភាពច្របូកច្របល់ នៅសមុទ្រចិនខាងត្បូង ។

បទពិសោធក្នុងប្រវត្តិសាស្ត្រ បានបង្ហាញថា ការសម្រេចបាននូវសន្តិភាព នៅសមុទ្រចិនខាងត្បូង ចាំបាច់ត្រូវធ្វើម្តងមួយជំហានៗ ពីការគ្រប់គ្រងការ ខ្វែងគំនិត និងវិបតិ្តដើរទៅកាន់ការធ្វើកិច្ចសន្ទនា និងសហប្រតិបតិ្តការ ចុងបំផុតសម្រេចបាននូវដំណោះស្រាយការវិវាទទាំងស្រុង ។ នៅឆ្នាំ២០១៣ ហ្វីលីពីនបានលើកឡើង ដោយឯកតោភាគីនូវអ្វីដែលហៅថា “សំណុំរឿងមជ្ឈត្តកម្មនៃសមុទ្រចិនខាងត្បូង” ដែលបានល្មើសនឹងការកំណត់ពាក់ព័ន្ធនៃ «សេចកី្តប្រកាសប្រតិបតិ្ត សមុទ្រចិនខាងត្បូង» ស្តីពីប្រទេសសាមីដោះស្រាយការវិវាទ ដោយសន្តិភាពតាមរយៈកិច្ចចរចាដ៏មេត្រីភាព ហើយក៏បានក្បត់ ពាក្យ សន្យារបស់ហ្វីលីពីន ដែលមានចែងក្នុងកិច្ចព្រមព្រៀងទ្វេភាគីរវាងចិននិងហ្វីលីពីន គោលបំណងវាគឺបង្ករឿងនៅសមុទ្រចិនខាងត្បូង ដើម្បីស្វែងរកផល ប្រយោជន៍ផ្ទាល់ខ្លួន ។

ក្រោមកិច្ចខិតខំប្រឹងប្រែងរួម របស់ប្រទេសចិននិងបណ្តាប្រទេសអាស៊ាននានា ប៉ុន្មានឆ្នាំកន្លងទៅនេះ ស្ថានការណ៍ នៃសមុទចិនខាងត្បូង បានរក្សាស្ថិរភាពជាទូទៅ ។ ប៉ុន្តែ ចាប់ពីបានឡើងកាន់មុខតំណែង នៅឆ្នាំ២០២២ មក រដ្ឋាភិបាលរបស់លោក Marcos បានលុបចោលគោលនយោបាយ ប្រកបដោយភាព ប្រាកដប្រជាចំពោះប្រទេសចិនរបស់រដ្ឋាភិបាលអាណតិ្តមុន ហើយសុខចិត្តធ្វើជាទ័ពស្រួចនៃអ្វីដែលហៅថា “យុទ្ធសាស្ត្រ ឥណ្ឌូប៉ាស៊ីហ្វិក” របស់អាមេរិក ។ ពីថ្មប៉ប្រះទឹកRen’ai ដល់ថ្មប៉ប្រះទឹកXianbin រហូតដល់កោះ Huangyan ហ្វីលីពីនបានបង្ករឿង ចំពោះប្រទេសចិន នៅសមុទ្រចិន ខាងត្បូងជាបន្តបន្ទាប់ ថែមទាំងបានធ្វើប្រតិបត្តិការ គ្មានបទដ្ឋាន នៅលើសមុទ្រដែលបានល្មើសយ៉ាងច្បាស់ នូវក្បូនច្បាប់អន្តរជាតិ ស្តីពីការចៀសវាងពីការបំបុក ។ បើសិនជាចិន មិនរក្សាការអត់ធ្មត់ និងប្រកបដោយវិចារណញ្ញាណ នោះការបង្ករឿងនិងបំបុកគ្នា ដោយចេតនា របស់ហ្វីលីពីនពិតជានឹងបណ្តាលឱ្យកើត មានឧប្បត្តិហេតុកាន់តែធ្ងន់ធ្ងរ ។

ទង្វើរបស់ហ្វីលីពីនបានបង្ក ជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាពក្នុងតំបន់ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ សមាគមអាស៊ាននិងក្របខណ្ឌ ពហុភាគីនិយមដែលបង្កើតដោយអាស៊ាន បានរួមចំណែកយ៉ាងខ្លាំងក្នុងការរក្សាសន្តិភាពនិងស្ថិរភាពនៅតំបន់សមុទ្រចិនខាងត្បូងបន្ទាប់ពីសង្គ្រាមត្រជាក់ ខណៈពេលនិយាយ ដល់បញ្ហាសមុទ្រចិនខាងត្បូង ប្រទេសក្នុង តំបន់កាន់តែមានវិចារណញ្ញាណ ហើយក៏កាន់តែមានជំនឿចិត្ត ក្នុងការដោះស្រាយ ការវិវាទដែរ ។ ស្ថានភាព បច្ចុប្បន្ន ដែលបាន មកដោយមិនងាយនេះ កំពុងរងការបំផ្លាញ ដោយឯកតោភាគីពីប្រទេសហ្វីលីពីន ដែលមានអាត្មានិយម ហួសហេតុ ។ហ្វីលីពីនបានបំភ្លេចមេរៀន ក្នុងប្រវត្តិសាស្ត្រទាំងស្រុង ហើយបាន “ធ្វើដំណើរបញ្ច្រាស” ពីជំហានក្នុងយុគសម័យ ប្រែខ្លួនទៅជាប្រភព នៃភាពច្របូកច្របល់នៅសមុទ្រចិនខាងត្បូង និងការប៉ះទង្គិចក្នុងតំបន់ ។ ទង្វើទាំងនេះមិនត្រឹមជាសកម្មភាព ផ្សងព្រេងប៉ុណ្ណោះទេ ថែមទាំងក៏ប្រកបដោយគ្រោះថ្នាក់ យ៉ាងខ្លាំងផងដែរ ៕

To Top