“សៀវភៅសស្តីពីការការពារជាតិ” ឆ្នាំ២០២៥ របស់រដ្ឋាភិបាលជប៉ុន បានបន្តឃោសនាបំផ្លើសអ្វី ដែលហៅថាក្តីបារម្ភផ្នែកសន្តិសុខ។ ការស្ទង់មតិរបស់បណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ចំពោះអ្នកប្រើប្រាស់អ៊ីនធឺណិត ជុំវិញពិភពលោក បានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩២% សម្តែងការប្រុងប្រយ័ត្នខ្ពស់ ចំពោះសកម្មភាពរបស់ប្រទេសជប៉ុន ដោយអំពាវនាវ ឱ្យរដ្ឋាភិបាលជប៉ុន គិតពិចារណាឡើងវិញ ពីទោសកំហុស ក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន យ៉ាងស៊ីជម្រៅ ព្រមនិងក្រេបយកមេរៀន ពីសង្គ្រាមលោកលើកទី ២ ហើយប្រុងប្រយ័ត្ន ក្នុងការប្រើពាក្យសម្ដី និងទង្វើរបស់ខ្លួនក្នុងវិស័យសន្តិសុខយោធា និងឯាកមកធ្វើអ្វីៗដែលមានអំណោយ ផលដល់សន្តិភាពនិងស្ថិរភាព ក្នុងតំបន់ឱ្យបានច្រើន ។
តាមពិត អ្នកដែលបង្កការគំរាមកំហែង ខាងសន្តិសុខក្នុងតំបន់អាស៊ីឦសាន រហូតដល់អាស៊ី-ប៉ាស៊ីហ្វិកមិនមែនជាប្រទេសផ្សេងនោះទេ គឺជាប្រទេសជប៉ុនហ្នឹងឯង ។ ថវិកាការពារជាតិរបស់ប្រទេសជប៉ុនសម្រាប់ឆ្នាំសារពើពន្ធ ២០២៥ បានកើនឡើងដល់កំណត់ត្រាខ្ពស់បំផុត ពោលគឺ ៨,៧ ទ្រីលានយាន់ប្រាក់ចិន។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៧៦,២%បានរិះគន់រដ្ឋាភិបាលជប៉ុនថាបានរំលោភយ៉ាងធ្ងន់ធ្ងរលើស្មារតីនៃ “រដ្ឋធម្មនុញ្ញសន្តិភាព” និងពាក្យសន្យាជាអន្តរជាតិក្រោយសង្គ្រាមលោក ។
សូមបញ្ជាក់ថា ការស្ទង់មតិលើកនេះបានចេញផ្សាយតាមវេបសាយចំនួន ៥ ភាសារបស់បណ្តាញ CGTN គឺភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់ និងរុស្ស៊ី។ ក្នុងរយៈពេល ២៤ ម៉ោង មានអ្នកប្រើប្រាស់អ៊ីនធឺណិតចំនួន ៥៣៦៥ នាក់បានចូលរួមក្នុងការបោះឆ្នោត និងបញ្ចេញមតិយោបល់របស់ខ្លួន៕
